ព័ត៌មានជាតិ
មន្ទីរសុខាភិបាលខេត្ត ដាក់ទីតាំងត្រួតពិនិត្យថ្មី សហការជាមួយអាជ្ញាធរស្រុកសេសាន ដើម្បីចាត់វិធានការបង្ការជំងឺកូវីដ១៩
មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានសហការជាមួយអាជ្ញាធរស្រុកសេសាន រៀបចំទីតាំងត្រួតពិនិត្យតាមផ្លូវគ្រួសក្រហមមួយខ្សែចំណុចភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ជាប់ព្រំប្រទល់ខេត្តរតនគិរី កាត់ចូលមកខេត្តស្ទឹងត្រែង ដើម្បីចាត់វិធានការ បង្ការជំងឺកូវីដ១៩។
លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលមានប្រសាសន៍ថា បច្ចុប្បន្នជំងឺកូវីដ១៩បានឆ្លងចូលមកក្នុងសហគមន៍ខេត្តរតនគិរី ជាខេត្តមួយមានភូមិសាស្ត្រ ទឹកដីជាប់ជាមួយខេត្តស្ទឹងត្រែង។ លោកវេជ្ជបណ្ឌិតបន្តថា ទោះបីអាជ្ញាធរមានសមត្ថកិច្ចបានរៀបចំទីតាំងពិនិត្យថ្មីនេះដោយ អាជ្ញាធរនៅតាមមូលដ្ឋានទាំងអស់ ត្រូវពិនិត្យតាមដានឲ្យបានដិតដល់ និងបង្កើនការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ កុំឱ្យបងប្អូនយើងភ្លេចខ្លួន ក្នុងការអនុវត្តវិធានសុខាភិបាលបង្ការជំងឺឆ្លងកូវីដ១៩ឲ្យមានប្រសិទ្ធភាព។


លោក ស៊ុយ អ៊ាមឡន អភិបាលរងស្រុកសេសានបានបញ្ជាក់បន្តថា អាជ្ញាធរមូលដ្ឋាននិងអនុវត្តឱ្យបានម៉ឺងមាត់ ចំពោះការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋរវាងខេត្តស្ទឹងត្រែង និងខេត្តរតនគីរី ក្នុងគោលបំណងតែមួយ គឺរួមគ្នាបង្ការជំងឺឆ្លងកូវីដ១៩នេះ កុំឱ្យឆ្លងចូលមកក្នុងសហគមន៍។

សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែងមានទីតាំងត្រួតពិនិត្យចំនួនបីកន្លែងរួចមកហើយ ទី១នៅព្រំប្រទល់រវាងខេត្តក្រចេះស្ទឹងត្រែង, ទី២រតនគីរីស្ទឹងត្រែង, ទី៣ព្រះវិហារស្ទឹងត្រែងនៅតាមផ្លូវជាតិ ។ ហើយពេលនេះរៀបចំទីតាំង ត្រួតពិនិត្យនៅភូមិក្របីជ្រុំ ឃុំក្បាលរមាសស្រុកសេសានខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់រវាងឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគីរី មួយបន្ថែមទៀត ដើម្បីអនុវត្តវិធានការសុខាភិបាលឱ្យមានប្រសិទ្ធភាព៕
អត្ថបទ៖ ងិនលីម
សូមចុចអាន៖ ឃាត់ខ្លួនមេខ្យល់២នាក់ បម្រុងនាំពលករ១១នាក់ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន



