Connect with us

សន្តិសុខសង្គម

លោក ជួន ណារិន្ទ៖ កងកម្លាំងនគរបាលរាជធានីត្រៀមខ្លួនរួចជាស្រេចរង់ចាំបទបញ្ជាក្នុងការទប់ស្កាត់ជនឈ្លានពានទឹកដីកម្ពុជា

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ច្បាស់ៗថា កងកម្លាំងនគរបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនជាស្រេចសម្រាប់ការការពារសន្តិសុខ និងត្រៀមរង់ចាំទទួលបទបញ្ជាពីថ្នាក់ដឹកនាំ ក្នុងការទប់ស្កាត់ជនឈ្លានពានទឹកដីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងនគរបាលរាជធានី និងត្រួតពិនិត្យយុទ្ធោបករណ៍ ក្រោមអធិបតីភាពលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការចូលរួមពីកម្លាំងនគរបាលជាច្រើនពាន់នាក់ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា ក្នុងនាមកងកម្លាំងនគរបាលជាតិ បានត្រៀមលក្ខណៈរួចរាល់មួយរយភាគរយ លើការរង់ចាំទទួលបទបញ្ជាពីថ្នាក់លើ ចំពោះការចូលរួមជាកម្លាំងជួរក្រោយ ដើម្បីការពារដែនអធិបតេយ្យភាពរបស់កម្ពុជា ពីជនឈ្លានពាន។ លោកស្នងការ ក៏បានបង្ហាញការគាំទ្រចំពោះយន្តការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយភាគីថៃដែលមានមហិច្ចតាឈ្លានពាន ទាំងការដោះស្រាយតាមរបៀបការទូត និងតាមរបៀបយន្តការច្បាប់អន្តរជាតិ ។

កម្លាំងនគរបាលទូទាំងរាជធានីភ្នំពេញ បានប្តេជ្ញាយ៉ាងមុខមាំបំផុត ចំពោះការចូលរួមការពារដែនអធិបតីភាពទឹកដីរបស់កម្ពុជា ពីជនឈ្លានពានទាំងឡាយណាដែលមានបំណងចង់បានទឹកដីរបស់កម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ ក៏កម្លាំងនគរបាលទាំងអស់ ហ៊ានពលីកម្ម ដើម្បីការពារជាតិ និងប្រជាជន៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម