Connect with us

កីឡា

គ្រូបង្វឹក និងអត្តពលិក៤នាក់ចូលប្រកួតជម្រុះតេក្វាន់ដូ នៅ ហ្សកដានី

បានផុស

នៅ

ភ្នំពេញ៖ ខេមរសហព័ន្ធតេក្វាន់ដូ​ WT នឹងបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី​ចំនួន៤នាក់ទៅចូលរួមការប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកតូក្យូទ្វីបអាស៊ី “Asia qualification Tournament for Tokyo 2020 Olympic Game” នៃប្រទេសជប៉ុននៅប្រទេស ហ្សកដានី ដែលប្រព្រឹត្តចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៤នាក់នោះ រួមមានលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ ចំណែកកីឡាការិនី ថិប កាសាន់ទ្រីនីកូល កូនខ្មែររស់នៅសហរដ្ឋអាមេរិកប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៥៧គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៨០គីឡូក្រាម។


លោក គង់ សក្កដា អគ្គលេខាធិការរងនៃខេមរសហព័ន្ធតេក្វាន់ដូ WT បានប្រាប់តាមប្រព័ន្ធអនឡាញថា ក្រោមការដឹកនាំរបស់លោក ហង់ជួន ណារ៉ុន ជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT នាពេលបច្ចុប្បន្នមានការរីកចម្រើនខ្លាំងទំាងបច្ចេកទេស និងសមត្ថភាព ដោយពេលថ្មីៗក្រោយពីប្រជុំសមាជិកប្រតិបត្តិ បានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៤នាក់ការ ប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកតូក្យូទ្វីប អាស៊ី “Asia n qualification Tournament for Tokyo 2020 Olympic Game” នៅប្រទេស Jordan នាខែឧសភាខាងមុខនេះ៕

អត្ថបទ៖ វិសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

Sokha Hotels

ព័ត៌មានពេញនិយម