អបអរសាទរ​ នារី​ខ្មែរ​ ស្រួង​ ភាវី ​ឈ្នះ​ជើង​ឯក​ LPBA​​ កម្រិតពិភពលោកនៅកូរ៉េ
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

អបអរសាទរ​ នារី​ខ្មែរ​ ស្រួង​ ភាវី ​ឈ្នះ​ជើង​ឯក​ LPBA​​ កម្រិតពិភពលោកនៅកូរ៉េ

បានផុស

នៅ

កីឡាការិនី​ឃ្នូកឃ័រ​​កម្ពុជា ស្រួង ភាវី បាន​គ្រង​ជើង​ឯក​ Blue​ One​ Resort​ LPBA Championship លំដាប់​ពិភព​លោកលើក​ដំបូង បន្ទាប់​ពី​ឈ្នះ​ដៃ​គូ​ជា​កីឡាការិនី​ម្ចាស់​ផ្ទះ​កូរ៉េ​ខាង​ត្បូង​ដោយ​លទ្ធផល ៣-១ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពី​ម្សិល​មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ស្រួង ភាវី ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​ត្បូង​ឃ្មុំ​បាន​ប្រាប់​ថា នេះ​ជា​លើក​ដំបូង​របស់​គាត់​ដែល​បាន​ឈ្នះ​​ជើង​ឯក​ក្នុង​ ​ការ​ប្រកួត​ស្នូកឃ័រ​(ការ៉ុម)​ដណ្ដើម​ពាន​រង្វាន់​ Blue One Resort LPBA Championship (ផ្នែកនារី)​ នៅ​សាធារណរដ្ឋកូ​រ៉េ​ បន្ទាប់ពី​វាយ​បក​យក​ឈ្នះ​កីឡា​កា​រិនីម្ចាស់​ផ្ទះ​ Kim Gayoung ដោយ​លទ្ធផល​ ៣-១​សិត​ នៅក្នុង​វគ្គផ្ដាច់ព្រ័ត្រ​ កាល​ពី​ថ្ងៃទី​២០​ ខែមិថុនា​ ឆ្នាំ២០២១។ ការ​ប្រកួត​នេះ​ មាន​កីឡាការិនី​ចូល​រួមសរុប​៦៤នាក់​សុទ្ធ​សឹង​ជាជើងខ្លាំង​កម្រិត​ពិភពលោក។

កីឡាការិនី ស្រួង ភាវី

ព្រឹត្តិការណ៍​ប្រកួត​នេះ​បាន​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​​​៨ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១៤​ រហូត​ដល់​ថ្ងៃ​ទី​២១​ ខែ​មិថុនា ឆ្នាំ២០២១។ នេះ​ជា​លើក​ដំបូង​ហើយ​​ដែល​នារី​ខ្មែរ​រៀប​ការ​ជា​មួយ​បុរស​កូរ៉េ និង​បាន​ទៅ​រស់​នៅ​ទី​នោះ​​បាន​ខ្លួន​ក្លាយ​ជា​កីឡាករ​ឃ្នូករ​កំពូល​លំដាប់​ពិភព​លោក​បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​ធំ​នេះ​​ បន្ទាប់​ពី​​គាត់​​បាន​ចុះ​កុងត្រា​ប្រកួត​តំណាង​ក្រុម​ហ៊ុន​ Blue One Resort រយៈពេល ១ឆ្នាំ។

កាល​ពី​ព្រឹក​មិញ​នេះ ស្រួង ភាវី បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា​៖«​ជំរាប​​សួរ​​ ពុក​​ម៉ែ​​ប​ង​ប្អូន ខ្ញុំ​ត្រៀម​ប្រកួត​កីឡាស្នុក​ឃរ័​ ប៊ីយ៉ា​ជើងឯក​​ពិភព​លោក​ ដ៏​ធំ​បំផុត​នៅ​ ប្រទេស​កូរ៉េខាង​ត្បូង ហើយ​នេះ​ជា​ព្រឹត្តិការណ៍​មួយ​នេះ​គឺ​ជា​លើក​ដំបូង​បំផុត​សំរាប់​ខ្ញុំ។ សង្សឹម​ថា​ខ្ញុំ​​បាន​ការ​ គាំទ្រ​ច្រើន​ពី​ប្រទេសកម្ពុជា»។

ភាវី បាន​បញ្ជាក់​ថា ៖«ព្រោះ​​ថា​​នៅ​​ ប្រទេស​​កូរ៉េ ពេល​នេះ​ ប្រជា​ជន​កូរ៉េ​ ពួក​គាត់​ស្រលាញ់​ និងគាំទ្រ​ខ្ញុំ​ ម៉ា​ប្រទេស​កូរ៉េ​ តែ​ម្ដង​ហើយ​ ទូរស្សន៍​ កូរ៉េ​ចុះ​ផ្សាយ​ពេញ​ទឹក​ ពេញ​ដី​តែ​ម្ដង​ ហើយ​សូមអរ​គុណ​។ ខ្ញុំ​នឹង​យក​ពាន​ ជូន​ពុកម៉ែ​បង​ប្អូន​ ឱ្យ​ទាល់​តែ​បាន​ សូម​អរគុណ»។

សម្រាប់​​ការ​ឈ្នះ​ជើង​ឯក​នេះ​ កីឡា​ការិនី​ ស្រួង​ ភាវី​ បាន​​ទទួល​​ប្រាក់​រង្វាន់​ចំនួន​២០​លាន​វ៉ុន​ (ប្រហែល​ជា​១៧៥៧៩​ដុល្លារ​​អាមេរិក)។ ជា​ពិសេស​អ្នក​គាំទ្រ​ទូទាំង​ប្រទេស​ឥណ្ឌា​បាន​អបអរ​សាទរ​ស្ទើរ​ទូទាំង​ប្រទេស​ដល់​កីឡាការិនី​កម្ពុជា​ និង​ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត៕

អត្ថបទ៖ វីរបុត្រ​
ប្រភព៖ NOCC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព១៥ នាទី មុន

តឹងច្រមុះពិបាកដកដង្ហើម សាកប៉ុន្មានវិធីនេះអាចជួយបាន

ព័ត៌មានជាតិ៩ ម៉ោង មុន

ប៉េអិម​ស្រុក​លំផាត់​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿង​ញៀន​ទៅ​តុលាការ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលស្រុក​រំដួល ចេញមុខ​បដិសេធន៍​ច្រានចោល​ទាំងស្រុង ករណី​ព័ត៌មាន​ថា បែកធ្លាយ​មន្ត្រី​ក្រោម​ឱវាទ​ទម្លា​យ​រឿងអាស្រូវ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ប្រៃសណីយ៍​ ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឧបាយកល​បោក​លួចយក​គណនី​ ហ្វេសបុក និង​ព័ត៌មាន​ធនាគារ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរស​ជនជាតិ​ថៃ​ម្នាក់ ​ធ្លាក់​ពី​លើ​កំពស់​១៤​ជាន់​ស្លាប់​មួយ​រំពេច ដោយ​មិនដឹង​មូលហេតុ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services