កីឡា
អបអរសាទរ! ស្រួង ភាវី ទទួលបានពាន Asia Special Award នៅកូរ៉េខាងត្បូង
កីឡាការិនីស្នូកឃើរ និងប៊ីយ៉ាជម្រើសជាតិកម្ពុជា ស្រួង ភាវី ត្រូវបានជ្រើសរើសផ្តល់ពានរង្វាន់ពិសេស Asia Special Award 2023 ដែលរៀបចំដោយ Asia Model Festival នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅប្រទេសកូរ៉េខាងត្បូង។

ស្រួង ភាវី បានរៀបរាប់ថា ៖«រាល់ពេលទទួលបានពានរង្វាន់នៅឆាកអន្តរជាតិកន្លងមក នៅពេលគេហៅឈ្មោះ ស្រួង ភាវី ឡើងទៅលើវេទិកាដើម្បីទទួលពានរង្វាន់ អារម្មណ៍នាងខ្ញុំគ្រាន់តែឮ ត្រឹមតែដឹងថា គេបានហៅខ្ញុំហើយ ប៉ុន្ដែនៅពេលឮគេហៅថា Cambodia Cambodia ឡើងទៅលើហើយ»។

«អារម្មណ៍របស់ខ្ញុំពិតជារំភើបប្រកបដោយសេចក្ដីសោមនស្សរីករាយ និងមោទនភាពជាពន់ពេក។ ព្រោះថា ស្រួង ភាវី មកពីប្រទេសកម្ពុជា សូមអញ្ជើញឡើងមកលើវេទិកា គឺក្នុងចិត្តខ្ញុំគិតថា គេកំពុងតែហៅប្រជាជនកម្ពុជាទាំងអស់ឡើងទៅលើវេទិកាដើម្បីទទួលនូវកិត្តិយសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមនៅឆាកអន្តរជាតិ»។

កម្មវិធី Asia Model Festival ជាវេទកាវប្បធម៌សកលដែលផ្តោតលើឧស្សាហកម្មវប្បធម៌ និងសិល្បៈឈានមុខនៅអាស៊ី ជំរុញផ្សព្វផ្សាយម៉ូដែល ហ្វេហ្ស៊ិន និងសម្រស់។ កម្មវិធីនេះឧបត្ថម្ភដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍របស់ប្រទេសកូរ៉េខាងត្បូង។
កាលពីដើមខែតុលា ឆ្នាំ២០២៣ ស្រួង ភាវី ត្រូវបានរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងផ្តល់ពានរង្វាន់ «វប្បធម៌បង្រួបបង្រួមជាតិពហុវប្បធម៌ និងពានរង្វាន់ពីក្រសួងព័ត៌មាន ក៏ដូចជាកាសែត និងទស្សនាវដ្តី» ក្នុងចំណោមជយលាភី៦រូប៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


