ព័ត៌មានជាតិ
ស្រួង ភាវី អះអាង រាល់សកម្មភាពជួយជាតិនិងប្រជាជន កើតចេញពីបេះដូងក្នុងនាមជាខ្មែរ
កីឡាការិនី ស្រួង ភាវី ដែលត្រូវបានគេស្គាល់ថាជាកីឡាការិនីស្នូកឃ័រដើមកំណើតខ្មែរមួយរូបដែលមានឈ្មោះបោះសំឡេងទាំងក្នុង និងក្រៅប្រទេសបានអះអាងថា រាល់សកម្មភាពដែលនាងបានធ្វើ និងលះបង់នាពេលកន្លងមក គឺនាងធ្វើដើម្បីប្រទេសជាតិ និងប្រជាជន ដែលកើតចេញពីបេះដូងក្នុងនាមជាកូនខ្មែរមួយរូប។

អ្នកនាង ស្រួង ភាវី បានលើកឡើងបែបនេះ បន្ទាប់ពីនាងទទួលបានគ្រឿងឥស្សរិយយសសម្ដេចព្រះមហាក្សត្រិយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។


អ្នកនាង ស្រួង ភាវី សង្កត់ធ្ងន់ដែរថា «តាមពិតទៅការទទួលបាននូវគ្រឿងឥស្សរិយយសក្ដី មេដាយក្ដី ពានក្ដី មិនមែនជាអ្វីដែលខ្ញុំប្រាថ្នាចង់បាននោះទេ។ អ្វីៗដែលខ្ញុំធ្វើគឺគ្រាន់តែដើម្បីជាតិ និងប្រជាជនដែលកើតចេញពីបេះដូងក្នុងនាមជាកូនខ្មែរមួយរូបបានកើតលើទឹកដីសុវណ្ណភូមិដ៏ល្អមួយនេះ»។
បន្ថែមពីនេះកីឡាការិនី ស្នូកឃ័រ រូបនេះអះអាងបន្តថា «ខ្ញុំធ្វើតាមសុឆន្ទៈ ខ្ញុំធ្វើតាមបេះដូង ខ្ញុំធ្វើតាមមនសិការ ព្រោះអ្វីៗទាំងអស់នេះគឺជាការងារចាំបាច់របស់ខ្ញុំក្នុងជីវិតនេះ»។


គួរជម្រាបថា នាពេលកន្លងមក ស្រួង ភាវី តែងតែបញ្ចេញសកម្មភាពសប្បុរសធម៌ជួយដល់កុមារ ក្មេងកំព្រា ចាស់ជរា និងជនក្រីក្រ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវការជំនួយ និងកំពុងត្រូវការស្វែងអនាគតផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


