កីឡាករជើងខ្លាំងផ្នែកកីឡាស្នូកឃ័រ លោក នាង តុលា បានចូលនិវត្តន៍ពីជម្រើសជាតិហើយ ព្រោះប្រឡូកក៏យូរឆ្នាំ និងជាការទុកឱកាសដល់ក្មេងៗជំនាន់ក្រោយបង្កើតស្នាដៃជូនជាតិមាតុភូមិបន្តពីលោកតទៅទៀតលើឆាកអន្តរជាតិ។
លោក នាង តុលា ថាការខ្វះអ្នកឧបត្ថម្ភគាំទ្រធ្វើឲ្យវិស័យកីឡាស្នូកឃ័រនៅកម្ពុជាស្ងប់ស្ងាត់មិនសូវចេញមុខមាត់ ឬមានការប្រកួតដូចកីឡាផ្សេងៗរយៈពេលប៉ុន្មានឆ្នាំមកនេះ។
អតីតជើងខ្លាំងផ្នែកស្នូកឃ័រប្រចាំប្រទេសកាលពីជាង ១០ឆ្នាំមុនលោក នាង តុលា ថាខ្លួនស្វាគមន៍ជានិច្ចចំពោះអ្នកគាំទ្រចង់ជួប ចង់ប្រកួតសាកល្បងសមត្ថភាព ឬចង់ហ្វឹកហាត់អាចមកកន្លែងក្លឹបរបស់លោកបាននៅមុខវិទ្យាល័យបាក់ទូក។
កីឡាករជើងខាំងផ្នែកកីឡាស្នូកឃ័រ លោក នាង តុលា រំលឹកអតីតកាលជំនាន់មានកេរ្តិ៍ឈ្មោះល្បីខ្លាំងនោះគឺចាប់ពីឆ្នាំ២០០២ រហូតដល់ ឆ្នាំ២០១២ គឺប្រកួតជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល ១០ឆ្នាំ ពោលប្រកួតមិនដែលចាញ់។
កីឡាការិនីបីយ៉ាការ៉ុមជម្រើសជាតិកម្ពុជា ស្រួង ភាវី បានឈ្នះជើងឯក LPBA Charity Championship ឆ្នាំ ២០២៥-២៦
កីឡាករស្នូកឃ័រជម្រើសជាតិកម្ពុជា ម៉ែន សុផានិត បានក្លាយជាតំណាងផ្សព្វផ្សាយ (BA) របស់ក្លិបកីឡាស្នូកឃ័រ និងប៊ីយ៉ា Lux98 Billard...
កីឡាការិនីស្នូកឃ័រ និងប៊ីយ៉ាកម្ពុជា ស្រួង ភាវី បានឈ្នះជើងឯកពិភពលោក LPBA ឆ្នាំ២០២៤ បន្ទាប់ពីបានយកឈ្នះកីឡាការិនីរ៉េខាងត្បូង