កីឡា
អបអរសាទរ! ស្រួង ភាវី ត្រូវបានរដ្ឋាភិបាលកូរ៉េផ្តល់ពានរង្វាន់មួយដ៏ថ្លៃថ្លា
កីឡាការិនីស្នូកឃ័រ និងប៊ីយ៉ាជម្រើសជាតិកម្ពុជា ស្រួង ភាវី ត្រូវបានរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងផ្តល់ពានរង្វាន់ «វប្បធម៌បង្រួបបង្រួមជាតិពហុវប្បធម៌ និងពានរង្វាន់ពីក្រសួងព័ត៌មាន ក៏ដូចជាកាសែត និងទស្សនាវដ្តី» ក្នុងចំណោមជយលាភី៦រូប។

ពានរង្វាន់ដ៏មហាកិត្តិយសនេះ បន្ទាប់ពីកីឡាការិនីកម្ពុជារូបនេះចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុមនុស្សធម៌ទាំងនៅក្នុងប្រទេសកូរ៉េ និងជាពិសេសនៅប្រទេសកម្ពុជា។ នាងបានធ្វើជាទូតសុច្ឆន្ទៈជាបន្តបន្ទាប់ឲ្យអង្ការ និងស្ថាប័នសប្បុរសធម៌ ក៏ដូចជាចូលរួមសកម្មនានាជាច្រើន។

ជាពិសេស ស្រួង ភាវី ជាកីឡាការិនីឆ្នើមផ្នែកកីឡាស្នូកឃ័រ និងប៊ីយ៉ា នៅប្រទេសកូរ៉េខាងត្បូងដែលត្រូវបានស្ថាប័នព័ត៌មានទូទាំងប្រទេសកូរ៉េចាប់អារម្មណ៍ដើម្បីផ្សព្វផ្សាយ ហើយមានពលរដ្ឋកូរ៉េស្រឡាញ់ចូលចិត្តច្រើន។ ក្នុងឆ្នាំ២០២៣នេះ នាងបានឈ្នះមេដាយមាសជូនជាតិ នៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម។

ស្រួង ភាវី បាននិយាយថា ៖«អ្នកដែលទទួលបានពានរង្វាន់«វប្បធម៌បង្រួបបង្រួមជាតិពហុវប្បធម៌»នេះគឺជាបុគ្គលដែលទទួលជោគជ័យក្នុងជីវិត និងធ្វើកិច្ចការដែលមានគុណតម្លៃសម្រាប់ជាតិ និងប្រជាជន ហើយបានធ្វើឱ្យជាតិរីកចម្រើន ព្រមទាំងបានលើកកិត្យានុភាពជាតិឱ្យមានភាពល្បីល្បាញថែមទៀតផង។ សម្រាប់រូបនាងខ្ញុំបានលើកកិត្យានុភាពជាតិទាំងពីរ ជាតិកំណើត និងជាតិស្នាក់អាស្រ័យ»៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


