Connect with us

កីឡា

តេ​ក្វាន់​ដូ​ITF​កម្ពុជា រៀបចំ​ការប្រកួត​វិ​ញ្ញាសា​មេគុន​តាម​អន​ឡាញ​ជា​លើកដំបូង

បានផុស

នៅ

សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ITF កម្ពុជា បាន​រៀប​ចំ​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ITF លើ​វិញ្ញាសា​មេគុន​បុរស​និង​នារី តាម​អន​ឡាញ​ជា​លើកដំបូង ដើម្បី​ស្ទាបស្ទង់​សមត្ថភាព​កីឡាករ​-​កីឡាការិនី​របស់​ខ្លួន ដែល​ធ្វើការ​ហ្វឹកហាត់​កន្លងមក ក្នុងការ​ប្រមូលផ្តុំ​បិទ​ខ្ទប់​សម័យ COVID-19។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​អញ្ជើញ​ចូលរួម​កម្មវិធី​ប្រកួត​នេះ តាម ប្រព័ន្ធ​ZOOM​ផងដែរ។

លោក ប៉ាល់ ជី​វ័​ន្ត គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត បាន​និយាយ​ថា ទោះបី​ស្ថិត​ក្នុង​អំឡុង​ពេល​COVID-19 កំពុង​រាលដាល ក៏​ការ​ហ្វឹកហាត់​របស់​ក្រុមកីឡា​SEA GAMES 2023 (​តេ​ក្វាន់​-​ដូ​ITF ) នៅតែ​បាន​ហ្វឹកហាត់​បែប​ប្រមូលផ្តុំ​បិទ​ខ្ទប់ និង​បានធ្វើការ​ប្រកួតប្រជែង​តាម​ប្រព​ន្ធ័ ZOOM លើ​វិញ្ញាសា​មេគុន ដោយ​ចែកជា​ពីរ គឺ​បុរស និង នារី។

សម្រាប់​ការប្រកួត​មាន​កីឡាការិនី​៧​នាក់ និង​កីឡាករ​១៧​នាក់ ដែល​មកពី​ក្រុម​ជ​ម្រើស​ជាតិ ក្រុម​អត្ត​ព​លិ​ក​ស៊ី​ហ្គេម និង​ក្រុម​ថ្នាល។

ជា​លទ្ធផល ចំពោះ​ផ្នែក​បុរស​ចំណាត់ ថ្នាក់​៖ មេដាយមាស​បាន​លើ​កីឡាករ តាំង សៀ​សុង មេដាយ​ប្រាក់​បាន​លើ​កីឡាករ សុភ​ក្ក្រ័ ចន្ទ​ឧ​ត្ត​ម និង​មេដាយសំរិទ្ធ​បាន​លើ​កីឡាករ កាង ប៊ុនឡុង និង​កីឡាករ ឃឿន ប៊ុន​លាង។

ចំណែក​វិញ្ញាសា​ផ្នែក​មេគុន​នារី​ ៖ មេដាយ មាស​បាន​លើ​កីឡាការិនី តូច ឧ​ត្ត​ម​

មេដាយ​ប្រាក់​បាន​លើ​កីឡាការិនី ស៊ុម ហ៊ុយ​លីន និង​មេដាយសំរិទ្ធ​បាន​លើ​កីឡាការិនី សុជាតិ រ៉ូ​សា​ណា និង​កីឡាការិនី សុជាតិ មរកត​៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម