ក្រុមកីឡា​ទាញព្រ័ត្រ​២១​ក្រុម​ ចូលរួម​ប្រកួតប្រជែង​យក​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២០ – Kampuchea Thmey Daily
Connect with us

កីឡា

ក្រុមកីឡា​ទាញព្រ័ត្រ​២១​ក្រុម​ ចូលរួម​ប្រកួតប្រជែង​យក​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២០

Published

on

ភ្នំពេញ​ ៖​ ក្រុម​កីឡាករ​-​កីឡាការិនី​កីឡា​ទាញព្រ័ត្រ​ចំនួន​១២​ក្លិប​ក្នុង​នោះ​ មាន​ក្រុម​អត្ត​ពលិក​មជ្ឈមណ្ឌល​កីឡា​កង​យោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ​ចូលរួម​ការប្រកួត​កីឡា​ទាញព្រ័ត្រ​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២០ នៅ​វិមាន​នៃ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក នា​ថ្ងៃទី​២៦ ខែវិ​ច្ឆិកា ឆ្នាំ២០២០​នេះ។

ការប្រកួត​ជើងឯក​ទាញព្រ័ត្រ​នេះ ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី ២៥ ដល់​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ លើ​វិញ្ញាសា​ចំនួន​២ គឺ​វិញ្ញាសា​ក្រុម​បុរស​៤ នាក់​ទល់​៤​នាក់ និង​វិញ្ញាសា​ក្រុម​នារី ៤ នាក់​ទល់​៤​នាក់​។

ការប្រកួត​នេះ មាន​២១​ក្រុម​រួមមាន​ក្រុម​កីឡាករ​ទាញព្រ័ត្រ​មាន​ចំនួន ១១ ក្រុម និង ក្រុម​កីឡាការិនី​ទាញព្រ័ត្រ​មាន​ចំនួន​១០ ក្រុម​មកពី​សមាគម​កីឡា​ទាញ ព្រ័ត្រ​មាន​ចំនួន​១១​ខេត្ត ក្រុង​។​សមាគម​កីឡា​ទាញព្រ័ត្រ​ទាំង​១១​នោះ​រួមមាន សមាគម​កីឡា​ទាញព្រ័ត្រ​ក្រសួង​មហា ផ្ទៃ សមាគម​កីឡា​ទាញព្រ័ត្រ​ក្រសួង​ការពារ​ជាតិ សមាគម​កីឡា​ទាញព្រ័ត្រ​បញ្ជា ការដ្ឋាន​កងទ័ពជើងទឹក សមាគម​កីឡា​ទាញព្រ័ត្រ​អង្គការ​មិត្តសំឡាញ់ សមាគម​កីឡា​ទាញព្រ័ត្រ​ភ្នំពេញ និង​សមាគម​កី ឡា​ទាញព្រ័ត្រ​ខេត្តបាត់ដំបង ខេត្ត​ព្រះ​វិហារ ខេត្តកំពត ខេត្តកណ្តាល ខេត្ត​ស្វាយ​រៀង ខេត្តកំពង់ឆ្នាំង និង ខេត្ត​ត្បូងឃ្មុំ ៕
ដោយ ៖ វិ​សិទ្ធ

ចុច Like Facebook កម្ពុជាថ្មី

កីឡា6 hours ago

ខ្លាំង​មែន​! Capitan ផ្ដួល Ramazanov ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ថ្មី

ព័ត៌មានជាតិ10 hours ago

លោកជំទាវ​ម៉ែន សំអន បាន​សម្របសម្រួល​បញ្ចប់​វិវាទ​ករណី​សំណង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា ស្របតាម​វិធីសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានជាតិ10 hours ago

ខេត្តស្ទឹងត្រែង​មាន​បញ្ហា​ប្រឈម​ច្រើន ដោយសារតែ​ស្ថានភាព​ព្រំដែន​មាន​សភាព​ស្មុគស្មាញ និង​មិនទាន់​បោះបង្គោល​ព្រំដែន

ព័ត៌មានជាតិ10 hours ago

កម្ពុជា ចិន រៀបចំ​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៥»

ព័ត៌មានជាតិ10 hours ago

ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​កក្រើក​នៅព្រះសីហនុ ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​

ព័ត៌មានពេញនិយម