កីឡា
Messi ធ្វើរឿងគួរគោរព ក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យ PSG យប់មិញ
ក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យក្លិបមហាសេដ្ឋីបារាំង Paris Saint-Germain ខ្សែប្រយុទ្ធ Lionel Messi បានធ្វើរឿងដ៏គួរឲ្យគោរពមួយ ដោយកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានថតរូបជាមួយកូនប្រុសអ្នកចាំទី Predrag Rajkovic របស់ក្លិប Reims បន្ទាប់ពីមានការស្នើសុំ។

Messi ដែលបានចូលរួមជាមួយ PSG ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួនពីក្លិបអ្នកមានបុណ្យ Barcelona នៅរដូវក្តៅនេះ បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លិបយក្សបារាំង ប៉ុន្តែក្នុងនាមជាកីឡាករបម្រុងប៉ុណ្ណោះ ដោយត្រូវប្តូរចូលជំនួស Neymar នៅនាទីទី៦៦។
ខ្សែប្រយុទ្ធរូបនេះ មិនអាចរកគ្រាប់បាល់បានឡើយក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួន ប៉ុន្តែមានការរំភើបយ៉ាងខ្លាំងនៅកីឡដ្ឋាន Stade Auguste Delaune ដោយអ្នកគាំទ្រក្លិបម្ចាស់ផ្ទះ បានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅ។

មិនត្រឹមតែអ្នកគាំទ្រទេ សូម្បីកីឡាកររបស់ក្លិប Reims ក៏រំភើបដែរ ដោយអ្នកចាំទី Rajkovic បានដើរទៅជិត Messi ដើម្បីសុំឲ្យថតរូបជាមួយកូនប្រុសរបស់គាត់។
កូនប្រុសរបស់ Rajkovic ហាក់ដូចជាមិនរំភើបពេកទេ ប៉ុន្តែ Messi បានផ្តល់ស្នាមញញឹមយ៉ាងស្រស់ស្រាយសម្រាប់រូបភាពនេះ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ បែកធ្លាយ សារចុងក្រោយរបស់ Messi និយាយច្បាស់ៗការចាកចេញពី Barcelona ទៅកាន់ PSG
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


