កីឡា
នោះៗ! អង្គរក្ស Messi បបួល Logan Paul ឡើងសង្វៀន ដើម្បីជម្រះបញ្ជីជូនម្ចាស់ខ្លួន
អង្គរក្សផ្ទាល់ខ្លួនរបស់ Lionel Messi លោក Yassine Cheuko បានបង្ហាញការស្ម័គ្រចិត្តឡើងសង្វៀនជំនួសម្ចាស់ខ្លួន បន្ទាប់ពីតារាប្រចាំសង្វៀន WWE កីឡាករ Logan Paul បបួលខ្សែប្រយុទ្ធរបស់ក្រុម Inter Miami វ៉ៃគ្នាកាលពីពេលថ្មីៗនេះ។

ដំណើដើមទងនៃរឿងនេះបានកើតឡើង ក្រោយ Leo Messi បានបង្កើតភេស្ជៈបំពេញជាតិទឹកម៉ាក Mas+ កាលពីឆ្នាំ ២០២៤ ខណៈភេជ្ជៈនេះ គឺមានការវេចខ្ចប់ស្រដៀងគ្នានឹងភេស្ជៈបំពេញជាតិទឹកម៉ាក PRIME របស់ Logan Paul ដែលត្រូវបានបង្កើតឡើងតាំងពី ២ ឆ្នាំមុន។

បន្ទាប់មក ខាងក្រុមហ៊ុន PRIME ក៏បានដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុន Mas+ ដោយចោទប្រកាន់ ពីការចម្លងតាមការវេចខ្ចប់របស់ខ្លួន ហើយបានទាមទារឱ្យក្រុមហ៊ុន Mas+ របស់ Messi កែប្រែរូបរាងផលិតផលដបរបស់ពួកគេជាបន្ទាន់។
មិនទាន់ចប់ត្រឹមនេះនោះទេ Logan Paul ថែមទាំងបានទទូចឱ្យ Messi ឡើងសង្វៀនប្រកួតជាមួយខ្លួន ដើម្បីជម្រះបញ្ជីលើរឿងនេះទៀតផង។ ប៉ុន្តែថ្មីៗនេះអង្គរក្ស Messi បានចេញមុខឆ្លើយតបជំនួស ដោយបោះពាក្យសំដីថា៖ «Leo មិនទាំងដែលស្គាល់ ថា ម្នាក់នេះជានរណាផង។ ប្រសិនបើគាត់ចង់វាយគ្នាមែន គាត់អាចមកវាយជាមួយខ្ញុំបាន មិនមែនទៅវាយជាមួយកីឡាករបាល់ទាត់អីចឹងទេ»៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Metro
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


