កីឡា
ព្រឹកមិញ Messi ប្រើបច្ចេកទេសឆ្កឹះរំលងអ្នកចាំទីល្អហួស ជួយ Miami ឈ្នះ Atlanta ២-១(វីដេអូ)
នាព្រឹកថ្ងៃ ចន្ទ ទី ១៧ ខែ មីនា នេះ ក្រុម Atlanta United បានបើកទ្វារកីឡដ្ឋាន Mercedes-Benz ទទួលស្វាគមន៍ក្រុមភ្ញៀវ Inter Miami នៅក្នុងការប្រកួតសប្តាហ៍ទី ៤ នៃក្របខណ្ឌ Major League Soccer របស់ សហរដ្ឋអាមេរិក។

ជាការពិតណាស់ នៅក្នុងការប្រកួតនោះ គឺពិតជាស្វិតស្វាញមែនទែន ប៉ុន្តែចុងក្រោយខាងក្រុមម្ចាស់ផ្ទះ Inter Mimai ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុម Atlanta United ក្នុងលទ្ធផល ២ ទល់នឹង ១។

ក្នុងនោះខាងក្រុម Atlanta United ជាអ្នករកគ្រាប់បាល់នាំមុខមុន ដែលស៊ុតបញ្ចូលទីដោយកីឡាករ Emmanuel Latte Lath នៅនាទីទី ១១។ លុះក្រោយមកខាងក្រុម Inter Miami រកបានគ្រាប់បាល់វាយបកបាន ២ គ្រាប់មកវិញ ដែលស៊ុតបញ្ចូលទីដោយ Lionel Messi នៅនាទីទី ២០ និង Fafa Picault នៅនាទីទី ៨៩។
គួរបញ្ជាក់ថា Inter Miami បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងនៃក្របខណ្ឌ MLS ក្រោយឆ្លងកាត់ ៤ ប្រកួត ពួកគេឈ្នះ ៣ និងស្មើ ១ មាន ១០ ពិន្ទុ។ ចំណែកក្រុម Atlanta United វិញ កំពុងឈរនៅលេខរៀងទី ១២ ក្រោយឆ្លងកាត់ ៤ ប្រកួតដូចគ្នា ពួកគេឈ្នះ ១ ស្មើ ១ និងចាញ់ ២ មាន ៤ ពិន្ទុ។

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


