Connect with us

កីឡា

NOCC​បើក​យុទ្ធនា​ការ​បញ្ជ្រាប​ការ​ផ្សព្វ ផ្សាយ «​កម្ម​វិធីគុណ​តម្លៃ​អូឡាំពិក​» នៅ​ខេត្ត​កែប

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បានរៀបចំ​បើក​យុទ្ធនាការ «​កម្ម វិធីគុណ​តម្លៃ​អូឡាំពិក​» ដើម្បី​បញ្ជ្រាប​ការផ្សព្វផ្សាយ​ជូន​ដល់​សិស្សានុសិស្ស រយៈ ពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​៩-១០ ខែធ្នូ ឆ្នាំ​២០២១ នៅ​វិទ្យាល័យ​ចំនួន​ពីរ នៅ​ខេត្ត​កែប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុ​យ សុ​ភ័​ណ្ឌ គ្រូឧទ្ទេស​ប្រចាំ​វគ្គ​អប់រំ​គុណ​តម្លៃ​អូឡាំពិក នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គូសបញ្ជាក់ថា នៅ​ថ្ងៃទី​១​នេះ យើង​បានរៀបចំ​កម្មវិធី​អប់រំ​គុណ​តម្លៃ​អូឡាំពិក នៅក្នុង​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង ហើយ​នៅ​ថ្ងៃស្អែក នឹង​បន្តធ្វើ​ទៀត នៅ​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយា​វង្ស ដោយមាន​ការចូលរួម ពី​សិ​ស្សានុ​សិស្ស​សរុប​ចំនួន ១០០​នាក់​។ គ្រូឧទ្ទេស​រូបនេះ​បញ្ជាក់ថា សម្រាប់​ប្រធានបទ​នៃ​កម្មវិធី​នេះ គឺ​ទី​១ ការធ្វើ​បទ​បង្ហាញ​លើ​ការ អប់រំ​គុណ​តម្លៃ​អូឡាំពិក ការប្រកួត​កីឡា​អូឡាំពិក និង​ការអប់រំ​ចលនា​អូឡាំពិក​។ ទី​២ គឺ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការអប់រំ​សង្គម «​ប្រជាជន​ម្នាក់ លេង​កីឡា​មួយ​មុខ​» «​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​» «​យល់ដឹង​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​» «​កម្ពុជា​ស្អាត និង​បដិសណ្ឋាកិច្ច​ល្អ​» នៃ​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។

លោក​បន្ថែម​ថា អ្វី​ដែល​ប្លែក​សម្រាប់​កម្មវិធី នៅ​ខេត្ត​កែប​នេះ ក៏មាន​ការធ្វើ​បទ​បង្ហាញ​ពី​លោក ងិន សុខ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា ដោយសារ​ខេត្ត​កែប នឹង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ លើ​ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង​។ ដូច្នេះ នេះ​ជាការ​ផ្សព្វផ្សាយ​ដែលមាន​សារសំខាន់​មួយ ជូន​ដល់​សិស្សានុសិស្ស​ដែល​ចូលរួម ថា​អ្វី​ទៅជា​ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង របៀបរបប​នៃ​ការប្រកួត ដែល​ត្រៀម​ឆ្ពោះទៅ​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដោយ​ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង​នេះ នឹងត្រូវ​រៀបចំ​នៅ​ខេត្ត​កែប​ផ្ទាល់​តែម្តង​។ ជាមួយគ្នា​នោះ សិស្សានុសិស្ស​ទាំងអស់ បាន​សម្តែង​នូវ​ក្តី​រីករាយ និង​ចូលរួម​យ៉ាង​ផុសផុល​ផងដែរ ហើយ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ក្រុមការងារ​នៃ​គណៈ ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​ម្ពុ​ជា នឹង​បន្តធ្វើ​នៅ​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយា​វង្ស ដោយមាន​វគ្គ​បណ្តុះបណ្តាល សិក្ខាសាលា ក៏ដូចជា​កម្មវិធី​លេង​កីឡា​មួយចំនួនទៀត ផង​។

យុវ​សិស្ស រស់ ស្រី​និ​ច សិស្ស​ថ្នាក់​ទី ១១B នៃ​វិទ្យាល័យ​ចំការ​ដូង ខេត្ត​កែប បានបង្ហាញ​ចំណាប់អារម្មណ៍​ថា ខ្លួន​ពិតជា​ទទួលបាន​ចំណេះដឹង​ពី​កម្មវិធី​ការអប់រំ​គុណ​តម្លៃ​អូឡាំពិក ក៏ដូចជា​ការត្រៀម​ឆ្ពោះ ទៅធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា​យើង​។ «​នាង​ខ្ញុំ​ក៏​យល់​ខ្លះៗ​ពី​ការប្រកួត​កីឡា​ទ្រី​យ៉ា​ត្លុង ដែល​គ្រោង​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ ២០២៣ នៅ​ខេត្ត​កែប​នេះដែរ ដោយ​ការប្រកួត​វិញ្ញាសា ៣ បូ​កប​ញ្ជូ​ល​គ្នា គឺ​ហែល​ទឹក ជិះ​កង់ និង​រត់ប្រណាំង​។ នាង​ខ្ញុំ​ប្តេជ្ញា​ចូលរួម​គាំទ្រ ក្នុង​ស៊ី​ហ្គេម ឆ្នាំ ២០២៣ នៅ​ប្រទេស​កម្ពុជា​យើង​»​។​

ចំណែក​យុវ​សិស្ស​២​នាក់​ផ្សេងទៀត រៀន​ថ្នាក់​ទី​១១ A និង ១១B នៃ​វិទ្យាល័យ​ហ៊ុន សែន ចំការ​ដូង បង្ហាញ​ពី​មោទនភាព និង​សប្បាយចិត្ត​ដូចៗ​គ្នា ដែល​បាន​ចូលរួម​ស្វែងយល់​ពី​ចំណេះដឹង​នៃ​គុណ​តម្លៃ​អូ​ឡាំពិ​ក ហើយ​ថែមទាំង​បាន​យល់​កាន់តែច្រើន​អំពី​ប្រភេទ​កីឡា​នានា​។ យុវ​សិស្ស​ទាំងពីរ​នាក់​នេះ ក៏​ជា​កីឡាការិនី​បាល់ទះ និង​កីឡាការិនី​អត្តពលកម្ម ប្រចាំ​វិទ្យាល័យ​នេះដែរ ហើយ​ពួកគេ​សន្យា​ពី​ការចូលរួម​គាំទ្រ ដល់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទៀតផង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម