កីឡា
សិក្ខាកាម៧០នាក់បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា
វគ្គសិក្សាសាមគ្គីអូឡាំពិកស្ដីពីរដ្ឋបាលកីឡា សម្រាប់មន្ត្រីកីឡា និងមន្រ្ដីសហព័ន្ធកីឡាជាតិ រយៈពេល៤ថ្ងៃ បានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

វគ្គសិក្សានេះបង្កើតឡើងតាមផែនការកម្មវិធីប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្រោមការជំនួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុរបស់អង្គការសាមគ្គីអូឡាំពិកអន្ថរជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ការសិក្សារយៈពេល៤ថ្ងៃនេះផ្ដោតសំខាន់លើការពង្រឹងសមត្ថភាព មន្រ្ដីកំពុងបម្រើការងារកីឡានៅតាមបណ្ដាសហព័ន្ធកីឡាជាតិ មន្ដ្រីស្ម័គ្រចិត្តរបស់គណៈកម្មាធិការជាតិអូឡាំពកិកកម្ពុជា និងមន្រ្ដីអង្គភាពសារព័ត៌មាន។

វគ្គសិក្សានេះចាប់ពីថ្ងៃទី១២ដល់ទី១៥ ខែកុម្ភៈ មានសិក្ខាកាមចូលរួមចំនួន៧០នាក់រួមមានៈ
-មន្រ្ដីស្ម័គ្រចិត្ត របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចំនួន៩នាក់
-មន្រ្ដីសហព័ន្ធកីឡាជាតិ ចំនួន៥៨នាក់
-មន្ដ្រីមកពីអង្គភាពសារព័ត៌មាន ចំនួន៣

វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា បង្រៀនដោយគ្រូឧទ្ទេសចំនួន៤រូប សុទ្ធតែបុគ្គលឆ្នើមមានបទពិសោធច្រើនពាក់ព័ន្ធជាផ្នែកកីឡារួមមាន៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា លោកវេជ្ជបណ្ឌិត សុក សារឿន ប្រធានគណៈកម្មការវេជ្ជសាស្រ្តកីឡា លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និង លោក ឯម ហៀង អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឧទ្ទេសនាមស្ដីពី ការរៀបចំព្រឹត្ដិការណ៍កីឡាមួយ និងការរៀបចំរូបមន្តនៃការប្រកួតកីឡា។

ក្រោយការសិក្សារយៈពេល៤ ថ្ងៃសិក្ខាកាមចូលទាំងអស់បានទទួលចំណេះដឹងពាក់ព័ន្ធជាមួយការងាររដ្ឋបាលផ្នែកកីឡា ការរៀបចំដឹកនាំកម្មវិធីកីឡា ក្រោមការបង្រៀនដោយផ្ទាល់ពីគ្រូឧទ្ទេសទាំង៤រូប ដើម្បីយកទៅអនុវត្ត និងបម្រើការងារឲ្យកាន់តែមានប្រសិទ្ធភាពបន្ដែមទៀត ដើម្បីធ្វើឲ្យវិស័យកីឡានៅកម្ពុជាកាន់តែរីកចម្រើន។

ជាលទ្ធផលសិក្ខាកាមទាំង៧០នាក់ ទទួលបាននិទ្ទេស៣ផ្សេងគ្នា៖
-និទ្ទេសល្អណាស់ ចំនួន១៣នាក់
-និទ្ទេសល្អ ចំនួន២៨នាក់
-និទ្ទេសមធ្យម ចំនួន២៩នាក់

តាមការឲ្យដឹងពីលោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថា ៖«ចំពោះផែនការបណ្តុះបណ្តាល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគ្រោងរៀបចំវគ្គសិក្សាគ្រប់គ្រងកីឡាកម្រិតខ្ពស់ “Advanced Sports Management Courses”សម្រាប់មន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំស្ថាប័នកីឡា។ គម្រោងរៀបចំវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់នេះនឹងចាប់ផ្តើមពីឆ្នាំ២០២៥តទៅ ដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ និងថ្នាក់ដឹកនាំស្ថាប័នកីឡាបានពង្រឹងសមត្ថភាព និងចំណេះដឹងរបស់ខ្លួនបន្ថែមទៀតក្នុងការគ្រប់គ្រងស្ថាប័នកីឡារបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ស្របតាមគោលការណ៍ការដឹកនាំរបស់ចលនាអូឡាំពិក»៕






អត្ថបទៈ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


