កីឡា
ប្រធាន NOC កម្ពុជាជួបឯកអគ្គរាជទូតជប៉ុនដើម្បបង្កើនកិច្ចសហប្រតិការកីឡា
ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានជួបសម្តែងការគួរសមជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការវិស័យកីឡាកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ការជួបសម្តែងគួរសមនេះ ភាគីកម្ពុជាមានលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកអភិវឌ្ឍកីឡា និងជាប្រធានគណៈកម្មាធិការជាតិ (NOCC) លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខណភាគីជប៉ុនមានលោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Ando Kenta លេខាទី១ប្រចាំស្ថានទូតជប៉ុននៅកម្ពុជា។

លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ក្នុងជំនួបសវនាការនេះផ្តោតលើកត្តាសំខាន់មួយចំនួន។ ភាគីជប៉ុនបានណែនាំពីជនជាតិជប៉ុន លោក Watanabe Morinari ប្រធានអាណត្តិចាស់របស់សហព័ន្ធកីឡាកាយសម្ព័ន្ធអន្តរជាតិ (FIG) នឹងបន្តឈរឈ្មោះជាបេក្ខភាពប្រធានអាណត្តិថ្មីចាប់ពីឆ្នាំ២០២៥-២០២៨ ដើម្បីប្រជែងជាមួយលោក Gaybov Farid ជនជាតិអាស៊ែបៃសង់។

មហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៃសហព័ន្ធកីឡាកាយសម្ព័ន្ធអន្តរជាតិអាណត្តិថ្មី គ្រោងនឹងធ្វើនៅថ្ងៃទី២៤-២៥-២៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងដូហា ប្រទេសកាតា។ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជានឹងដឹកនាំប្រតិភូកម្ពុជាចូលរួម។

កត្តាសំខាន់ទៀតនោះគឺការលើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យកីឡារវាងកម្ពុជា និងជប៉ុនកន្លងមក។ ជាពិសេសជំនួយបច្ចេកទេសកីឡាក្នុងការរៀបចំធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ពេលនោះ ក្រុមការងារអាជ្ញាកណ្តាល-ចៅក្រមជប៉ុនមកជួយរៀបចំការប្រកួត។ គ្រូបង្វឹក កីឡាករយូដូ និងការ៉ាតេកម្ពុជាបានទៅហ្វឹកហាត់នៅជប៉ុន។ ការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្តរយៈពេល២៨ឆ្នាំមកហើយ។ ការឧបត្ថម្ភសម្ភារ និងឧបករណ៍ហ្វឹកហាត់ដល់កីឡាកាយសម្ព័ន្ធកម្ពុជា និងកិច្ចសហប្រតិបត្តិលើកីឡាផ្សេងៗទៀត។

ជាមួយគ្នានេះ ភាគីកម្ពុជាបានស្នើសុំដល់ភាគីជប៉ុនឲ្យជួយគ្រូបង្វឹកស្ម័គ្រចិត្តកម្រិតខ្ពស់ដើម្បីបង្វឹកបង្ហាត់ដល់កីឡាករ កីឡាការិនីកីឡាយូដូ និងការ៉ាតេកម្ពុជារយៈពេលវែងនៅប្រទេសកម្ពុជា។ កម្ពុជាក៏បានស្នើសុំអាហារូបករណ៍ដើម្បីក្រុមកីឡាយូដូ និងការ៉ាតេកម្ពុជាទៅហ្វឹកហាត់កម្រិតខ្ពស់រយៈពេលវែងនៅប្រទេសជប៉ុន សម្រាប់ការត្រៀមខ្លួនប្រកួតព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលប្រទេសកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ។
បន្ថែមលើនេះ កម្ពុជាបានស្នើជប៉ុនឧបត្ថម្ភសម្ភារកីឡា Trampoline និងរៀបចំទីលានហ្វឹកហាត់ស្តង់ដាកីឡាកាយសម្ព័ន្ធ Gymnastics Artistic។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ៖«យើងទទួលបានភាពវិជ្ជមាន ឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានសន្យាថានឹងលើកសំណើទាំងអស់នេះដាក់ទៅរាជរដ្ឋាភិបាលជប៉ុនដើម្បីពិនិត្យជាមួយសហព័ន្ធជាតិកីឡាលើប្រភេទកីឡាទាំងនេះដើម្បីលទ្ធភាពជួយកម្ពុជា»៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


