កីឡា
ខេត្តសៀមរាបត្រៀមខ្លួនរៀបចំព្រឹតិ្តការណ៍រត់ម៉ារ៉ាតុងអាណាចក្រខ្មែរលើកទី ៨
នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ១១ កក្ដដា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ចក់ថាព្រឹត្តិការណ៍ ‘អាណាចក្រខ្មែរ ម៉ារ៉ាតុង លើកទី៨’ នឹងត្រូវធ្វើនៅថ្ងៃទី ០៦ ខែសីហា ក្នុងទឹកដីខេត្តសៀមរាប។ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិនេះធ្វើឡើងក្នុងបំណងលើកស្ទួយវិស័យកីឡាទេសចរណ៍នៅកម្ពុជាហើយក៏ដើម្បីប្រមូលថវិកាដែលបានពីការចុះឈ្មោះចូលរួមក្នុងប្រកួតនេះសម្រាប់ជួយដល់កិច្ចការមនុស្សធម៌ក្នុងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង ត្រូវបានផ្អាករយៈពេល ២ឆ្នាំ ចន្លោះឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១ ដោយសារជំងឺរាតត្បាត COVID-19។ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអាណាចក្រខ្មែរលើកទី៧ ធ្វើនៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២២ ដោយមានអ្នកចូលរួមជាង៣ពាន់នាក់មកពី ៤៩ប្រទេសផ្សេងគ្នា។
សម្រាប់ឆ្នាំនេះ ជាលើកទី២ជាប់គ្នាហើយដែល NOCC បានឧបត្ថម្ភព្រឹត្តិការណ៍ម៉ារ៉ាតុងអាណាចក្រខ្មែរប្រចាំឆ្នាំ។ លោក វ៉ាត់ ចំរើន បាននិយាយថា៖ «ម៉ារ៉ាតុង គឺជាព្រឹត្តិការណ៍កីឡាដ៏ពេញនិយម ហើយការរត់ប្រណាំងនេះត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសជាច្រើន រួមទាំងប្រទេសកម្ពុជាផងដែរ។ ព្រឹត្តិការណ៍នេះបានទាក់ទាញអត្តពលិក និងទាក់ទាញភ្ញៀងទេសចរមកពីបណ្ដាប្រទេសផ្សេងៗជុំពិភពលោក។ ក្រៅពីការរត់ប្រណាំង ពួកគេក៏អាចទៅទស្សនាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតរបស់កម្ពុជានៅខេត្តសៀមរាបផងដែរ»។

គិតមកទល់ពេលនេះមានអត្តពលិកជាង ២០០០នាក់ហើយ ដែលបានចុះឈ្មោះសម្រាប់ការប្រណាំង។ ក្នុងនោះអត្តពលិក ១៥០០ នាក់គឺជាអ្នកស្រុកសម្រាប់អត្តពលិក ៥០០ នាក់ទៀត ភាគច្រើនមកពីប្រទេសចិន វៀតណាម ជប៉ុន និងប្រទេសដទៃទៀត។ សម្រាប់ការចុះឈ្មោះចូលរួមប្រកួតនៅតែបន្ត ហេតុដូចនេះ អ្នកដែលមានបំណងចង់ចូលរួមប្រកួតសូមរួសរាន់ចុះឈ្មោះ ដើម្បីងាយស្រួលដល់គណៈកម្មការរៀបចំលេខអាវ រួមជាមួយវត្ថុអនុស្សាវរីយ៍នានាជូន៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


