Connect with us

កីឡា

ថ្ងៃ​នេះ​ Djokovic​ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​នៅអូស្ត្រាលី​ហើយ

បានផុស

នៅ

នៅ​ថ្ងៃ​អង្គារ៍​នេះ តារា​វាយ​កូន​បាល់​លេខ​១​លើក​លោក Novak Djokovic បាន​ភ្ញាក់​ពី​ដំណេក​នៅ​ខាង​ក្រៅ​​ការ​ឃុំឃាំងអន្តោប្រវេសន៍​​ក្នុង​ប្រទេស​អូស្ត្រាលី​ ដែល​ស្ទើរ​តែ​មួយ​សប្តាហ៍ បន្ទាប់​ពី​រូប​គេ​បានចូល​ក្នុង​ប្រទេស​នេះ ​និង​មាន​ការ​ខឹង​សម្បារ​ជា​អន្តរជាតិ​ជុំ​វិញ​វិធាន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​ជា​យ៉ាង​ណា ​តារា​វាយ​កូន​បាល់រូប​នេះ​នៅ​តែ​ប្រឈម​នឹង​​ការ​គំរាម​កំហែង​ឃុំ​ខ្លួន​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី​​ជា​លើក​ទី​២ និង​​ត្រូវ​និរទេស​ចេញ បើ​ទោះ​ជាសាក​ក្រម​របស់​​តុលាការ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​បាន​ជំទាស់​នឹង​​ការ​​​​លុប​ចោល​ទិដ្ឋាការ​របស់​រដ្ឋាភិបាល​ក៏​ដោយ។

Djokovic ​ដែល​បាន​ត្រឡប់​មក​ពីការ​​ហ្វឹក​ហាត់​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​តុលាការ​សម្រេច​ឲ្យ​ឈ្នះ ​អរគុណ​ដល់​ចៅក្រម​​ដែល​​បាន​ដោះ​លែង​រូប​គេ​ឲ្យ​មាន​សេរីភាព​ពីការ​ឃុំឃាំង​អន្តោប្រវេសន៍ និង​និយាយ​ថា រូប​គេ​នៅ​តែ​ផ្តោត​សំខាន់​លើ​ការ​ប្រកួត​ដើម្បី​ឈ្នះ​ពាន​រង្វាន់​ធំ​​​កំណត់​ត្រា​លើកទី​២១​​ Australian Open ដែល​នឹង​ប្រកួត​នា​សប្តាហ៍​ក្រោយ​។

កីឡាករបាន​សរសេរ​នៅ​លើ Twitter រួម​ជា​មួយ​នឹង​រូបថត​មួយ​សន្លឹក​នៅទីលាន​ឯ​ Melbourne Park ថា ៖«ខ្ញុំ​ពិត​ជា​រីក​រាយ និង​អរគុណ​ដល់​ចៅ​ក្រម​ដែល​សម្រេច​​ផ្តល់​សុពលភាព​ទិដ្ឋាការ​របស់​ខ្ញុំ​វិញ។ ទោះ​ជា​​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ផ្តោត​លើ​ការ​ប្រកួត Australian Open ដដែល»។

សូម​បញ្ជាក់​ថា តារា​​វាយ​កូន​បាល់​លេខ​១​លើ​លោក Novak Djokovic  ត្រូវ​បាន​ហាម​ចូល​ប្រទេស​អូស្ត្រាលី​​កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍​​សប្តាហ៍​មុន​​ដើម្បី​ចូល​រួម​ប្រកួត​ពានរង្វាន់​ Australian Open ដោយ​សាររូប​គេ​​មិន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​-១៩​ដែល​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​យ៉ាង​ខ្លាំ។

​រូប​គេ​ត្រូវ​បាន​រដ្ឋាភិបាល​អូស្ត្រាលី​លុប​ចោល​ទិដ្ឋាការ​ និង​បាន​​បញ្ជា​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ យ៉ាង​ណា​មាន​ការ​តវ៉ា និង​ប្តឹង​ជំទាស់​ទៅ​តុលាការ​ដើម្បី​ទទួល​បាន​សុពលភាព​ទិដ្ឋាការ​វិញ​ដែល​ផ្តល់​ឱកាស​ឲ្យ​រូប​គេ​អាច​ចូល​រួម​ការ​ប្រកួត​បាន៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

Sokha Hotels

ព័ត៌មានពេញនិយម