Connect with us

ព័ត៌មានជាតិ

ចាន់ រតនា ប្រាប់​ចំណុច​ពិសេសរបស់​ខ្លួន​មាន​ប្រៀប​លើ​ Xie Wei

បានផុស

នៅ

អ្នក​លេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា ត្រូវ​ប្រកួត​ជា​មួយ​​ជើង​ខ្លាំង​ចិន​​ Xie Wei នៅ​ព្រឹត្តិការណ៍​​ ONE: COLLISION COURSE ​​នៅ​កីឡដ្ឋាន Singapore Indoor Stadium រាត្រី​ថ្ងៃ​សុក្រ​ទី​១៨​ ខែ​ធ្នូ​នេះ​។

មុន​សមរភូមិ​ប្រយុទ្ធ​​​កក្រើក​សង្វៀន​នៅ​ប្រទេស​សិង្ហបុរី​មក​ដល់ តារា​ទូត​សុច្ឆន្ទៈ​សែលកាត ចាន់ រតនា បាន​សិក្សា​ស្វែង​យល់​លំអិត​ពី​ដៃ​គូ​របស់​ខ្លួន​លើក​នេះ​ និង​​បាន​ឃើញ​​ពី​លក្ខណៈ​ពិសេស​របស់​ខ្លួន​ដែល​មាន​ប្រៀប​លើ​កីឡាករ​ចិន។

ចាន់ រតនា និយាយ​ថា ៖«​ការ​ហ្វឹកហាត់​របស់​ខ្ញុំ​រលូន​ជាង​កាល​នៅ​ពី​ក្មេង។ កាល​ពី​ក្មេង​ ខ្ញុំ​ហាត់មិន​ដិត​ដល់​ ធ្វើឲ្យ​ខ្ញុំ​ឆាប់​អស់​កម្លាំង។​ ប៉ុន្តែ​ពេល​ហាត់​គុន​ចម្រុះ​ ខំ​ប្រឹង​ខ្លាំង​ធ្វើ​ឲ្យ​ខ្ញុំ​​មាន​កម្លាំង​ស៊ុហ្វ​ល្អ​ជាង​នៅ​ពី​ក្មេង»។

«សម្រាប់​ការ​ហាត់​ដិត​ដល់​របស់​ខ្ញុំ​នា​ពេល​នេះ​គឺ​ខ្ញុំ​គិត​ថា Xie Wei ពិត​ជា​មិន​ស្រួល​​​ធ្វើ​ខ្ញុំ ហើយ​ខ្ញុំ​អាច​និយាយ​ថា ការ​ហ្វឹក​ហាត់​ដិត​ដល់​គឺ​​អាចឲ្យ​ខ្ញុំ​មាន​ប្រៀប​លើ​គាត់»។

ជា​ពិសេស​ទៀត​នោះ អ្នក​លេង​គុន​ចម្រុះ​កម្ពុជា​ ចាន់ រតនា គិត​ថា ក្បាច់​វ៉ៃ​គុន​ខ្មែរ​​របស់​ខ្លួន​គឺ​មាន​ប្រៀប​លើ​ដៃ​គូ​លើក​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​«តាម​មើលអាវុធ​របស់​គាត់​ (Xie Wei) គឺ​ជំនាញ​​វ៉ៃ​ឃីកបុកសីងគឺ​មិន​មាន​អ្វី​ពិសេស​ទេ។ ខ្ញុំ​គិត​ថា អាវុធ​របស់​គាត់​ធម្មតា។ ប្រៀប​ធៀប​ជា​មួយ​នឹង​ក្បាច់​វ៉ៃ​គុន​ខ្មែរ ខ្ញុំ​គិត​ថា ខ្ញុំ​ល្អ​ជាង។ ខ្ញុំ​អាច​ទាត់​ និងវ៉ៃ​កណ្តាប់​ដៃ​​បាន​​​ល្អ ហើយ​ខ្ញុំ​ក៏​អាច​ប្រើ​កែង និង​ជង្គង់​បាន​​ទៀត»។ ចាន់ រតនា បាន​ពន្យល់។

អ្នក​ទាំង​ពីរ​ជា​កីឡាករ​ដែល​មាន​ជំនាញ​វ៉ៃ​ឈរ និង​ប្រយោល​ដូច​គ្នា ខណៈ​ក្បាច់​គុន​ចម្រុះ​ឬ​​ក្បាច់​ក្រោម​មិន​សូវ​ល្អ​ដូច។ ប៉ុន្តែ​កីឡាករ​ទាំង​ពីរ​មាន​ស្នៀត​ការពារ​ក្បាច់​ក្រោម​ល្អ​ដូច​គ្នា។

Xie Wei ត្រូវ​បានមើល​ឃើញ​ថា មាន​កម្លាំង​ស៊ុហ្វ​ខ្លាំង​ជាង ចាន់ រតនា ហើយ​​ចលនា​បម្លាស់ទី​ក៏​លឿន​ថែម​ទៀត​ ពី​ព្រោះ​គាត់​ទើប​អាយុ​២៤​ឆ្នាំ​ដែល​ក្មេង​ជាង​អ្នក​លេង​គុន​ខ្មែរ​១០​ឆ្នាំ។

រតនា ប្រាប់​ថា ៖«ចំណុច​ខ្លាំង​របស់​គាត់​គឺ​​ពូកែ​​គ្រប់​គ្រង​លើ​ដៃ​គូ​ប្រកួត​នៅ​ពេល​ប្រឈម​ដៃ​គូ​នៅ​លើ​សង្វៀន​ ដោយ​​សារ​ល្បឿន​លឿន។ ​គាត់​ល្អ​​ក្បាច់​​ការពារ​​គឺ​មិន​ងាយ​ឲ្យ​ដៃ​គូដាក់​គំនាប ឬ​គៀប​សង្កត់​លើ​គាត់​បាន​ងាយ​ស្រួល​ ពី​ព្រោះកម្លាំង​គាត់​ខ្លាំង»។

សម្រាប់​ការ​ប្រកួត​ជា​មួយ Xie Wei ដែល​ជា​កីឡាករ​ចិន​ទី​៣​ត្រូវ​បាន ចាន់ រតនា សង្ឃឹម​ថា នឹង​ព្យាយាម​ប្រើ​ជំនាញ​គុន​ខ្មែរ​ដែល​មាន​បទ​ពិសោធ​រាប់​ឆ្នាំ​របស់​ខ្លួន។ ទោះ​ជា​យ៉ាង​ណា ប្រសិន​បើ​កីឡាករ​ចិន​ម្នាក់​នេះ​​ព្យាយាម​វ៉ៃ​ក្បាច់​ក្រោម​ក៏​របស់​គេ​មិន​ខ្លាច​ដែរ។

ម្ចាស់​ក្លឹប​ប្រដាល់«​សិល្បៈ​»​រំពឹង​ថា លើក​​នេះ​រូប​គេ​​នឹង​​ព្យាយាម​បញ្ចប់​កំណត់​ត្រា​អាក្រក់​ជា​មួយ​កីឡាករ​ចិន​ និង​បើក​ផ្លូវ​ទៅ​រក​ជួប​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​​លំដាប់​ពិភព​លោក បន្ទាប់​ពី​​​​ចាញ់​​ពិន្ទុ​កីឡាករ​ចិន​ទាំង​ពីរ​គឺ​​ Ma Haobin និង​ ​ Xie Bin ដែល​ជា​កំណត់​ត្រា​មិន​ទាន់​ឈ្នះ​កីឡាករ​ចិន។

អ្វី​ដែល​ពិសេស​ទៀត​នោះ ចាន់ រតនា ចាត់​ទុក​កីឡាករ​ Xie Wei ជា​ដៃ​គូ​ស័ក្តិសម​បំផុត​សម្រាប់​ខ្លួន​ដែល​ពូកែ​ក្បាច់​វ៉ៃ​ឈរ​ប្រយោល​ និង​គុន​ចម្រុះ​ដូច​គ្នា​នៅ​ព្រឹត្តិការណ៍​​ ONE: COLLISION COURSE ​នៅ​កីឡដ្ឋាន Singapore Indoor Stadium នា​រាត្រី​ថ្ងៃ​សុក្រ​ ទី​១៨​ ខែ​ធ្នូ​ខាង​មុខ​នេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម