កីឡា
ប្រតិភូកីឡាកម្ពុជា ទទួលបានការធ្វើដំណើរតាមយន្ដហោះពិសេស ទៅមកស៊ីហ្គេម នៅវៀតណាម ដោយឥតគិតថ្លៃ
ប្រតិភូកីឡាកម្ពុជា ប្រមាណ ៦៥០នាក់ នឹងទទួលបានការធ្វើដំណើរតាមយន្ដហោះពិសេស ទាំងទៅទាំងមក ប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដោយឥតគិតថ្លៃ។
យោងតាមការជម្រាបជូនដោយឯកឧត្តបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍CAMSOC ទៅកាន់សម្តេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗកន្លងទៅ លក្ខខណ្ឌថ្មីនៃការចូលរួមស៊ីហ្គេមនៅវៀតណាម ក្នុងបរិបទកូវីដ-១៩ ម្ចាស់ផ្ទះបានកំណត់ឲ្យប្រភេទកីឡានីមួយចូលមកកាន់ទឹកដីរបស់ខ្លួន ២ថ្ងៃមុនការប្រកួតមកដល់ និងក្នុងរង្វង់តែ ៥០នាក់ប៉ុណ្ណោះ ដូចនេះត្រូវបានសម្តេចតេជោ ស្នើឱ្យធ្វើការពិភាក្សាជាមួយនឹង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាពិសេសក្រុមហ៊ុនអាកាសចរ ដើម្បីសម្រួលដល់ការដឹកជញ្ជូនប្រតិភូតាមយន្ដហោះពិសេស ជាចំណែកមួយជួយដល់សុវត្ថិភាពប្រតិភូ កីឡាករ-កីឡាការិនី ផងដែរ។

បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឲ្យគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជា រៀបចំផែនការបន្ទាប់ លើការប្រើប្រាស់យន្ដហោះពិសេសដើម្បីដឹកប្រតិភូកីឡាកម្ពុជា កាលពីពេលថ្មី ហើយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាមួយក្រុមហ៊ុនឯកជន បានពិភាក្សា និងសម្រេចរួចរាល់ ដោយក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានផ្ដល់យន្ដហោះពិសេសដឹកជញ្ជូនប្រតិភូកីឡាកម្ពុជា ទាំងទៅទាំងមក ក្នុងការទៅចូលរួមស៊ីហ្គេម នៅវៀតណាម ដោយឥតគិតថ្លៃ ហើយថែមទាំងការចេញចូលព្រលានយន្ដហោះអន្តរជាតិភ្នំពេញ គឺប្រើប្រាស់ច្រក VIP ទាំងអស់។
ចំពោះប្រតិភូកីឡា, មន្ត្រីរដ្ឋបាល, ក្រុមសារព័ត៌មាន, ក្រុមបាល់ទាត់នារី, កីឡាប្រដាល់ Kick Boxing, កីឡាប្រដាល់គុណខ្មែរ និងកីឡាទូកកានូ/រ៉ូអ៊ីង នឹងចេញដំណើរមុនគេនៅថ្ងៃទី០៤ ហើយក្រុមផ្សេងទៀតទៀតនឹងចេញដំណើរជាបន្តបន្ទាប់។
សូមបញ្ជាក់ជាថ្មីថា ការប្រកួតស៊ីហ្គេមនៅវៀតណាមឆ្នាំនេះ មានក្រុមកីឡាករ-កីឡាការិនី និងក្រុមការងារគ្រូបង្វឹកសរុបមានចំនួន ៥៦០នាក់ក្នុងនោះមានថ្នាក់ដឹកនាំ និងមន្រ្តីកីឡាចំនួន ៤៥នាក់ កីឡាករ-កីឡាការិនីចំនួន ៣៦៣នាក់, គ្រូបង្វឹក-គ្រូជំនួយចំនួន ៩៣នាក់, អាជ្ញាកណ្ដាល ចៅក្រមអន្តរជាតិ មានចំនួន ១៩នាក់, អ្នកដឹកនាំក្រុមចំនួន ២២នាក់ និងក្រុមគ្រូពេទ្យចំនួន ២១នាក់៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


