Connect with us

កីឡា

សារ ទី ទុក​ការប្រកួត​ជាមួយ Kedah ក្នុង​ពាន AFC Cup យប់​នេះ ជាការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​

បានផុស

នៅ

​ខ្សែប្រយុទ្ធ​របស់​ក្លិប​បាល់ទាត់​វិសាខា កីឡាករ សារ ទី បានដាក់​ការប្តេជ្ញាចិត្ត និង​ទុក​ការប្រកួត​ចុងក្រោយ AFC Cup របស់ខ្លួន​យប់​នេះ​ទល់នឹង Kedah FC ជាការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​។

ក្រុម​របស់​កម្ពុជា​ថ្មីថ្មោង​មួយ​នេះ ត្រូវការ​ត្រឹមតែ​ស្មើ​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត​ចុងក្រោយ​នៃ​ពូ​ល G ពានរង្វាន់ AFC Cup 2022 ទល់នឹង​ក្លិប Kedah Darul Aman FC របស់​ម៉ាឡេស៊ី នា​ល្ងាច​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ដើម្បី​បាន​កៅអី​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ បន្ទាប់ពី​នាំមុខ​ក្រុម​លេខ​២ Bali United និង Kedah ៣​ពិន្ទុ​ដូចគ្នា​។

ចំពោះ​ការប្រកួត​ដ៏​សំខាន់​នេះ សារ ទី បាន​ប្រាប់ ‘​កម្ពុ​ជាថ្មី​’ ដូច្នេះ​ថា​៖ «​សម្រាប់​ការប្រកួត​នេះ​ទាំង​ថ្នាក់ដឹកនាំ ទាំង​គ្រូ ទាំង​កីឡាករ​ទាំងអស់ យើង​ប្តេជ្ញា​ថា​នឹង​យកឈ្នះ​ឲ្យ​បាន​។​»

«​វា​ជាការ​ប្រកួត​មួយ​ដែល​សំខាន់​មែនទែន ដែល​យើង​ត្រូវ​យកឈ្នះ​ដើម្បី​ឈរ​លេខ​១ ក្នុង​ពូ​ល​។ វា​ជា​ប្រកួត​មួយ​ដូចជា​វគ្គ​ផ្ដាច់ព្រ័ត្រ​អ៊ីចឹង​។​» សារ ទី បាន​បន្ថែម​។

គួរ​រំ​ឮ​កថា សារ ទី បានបង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ AFC Cup ២​ប្រកួត​រួចមកហើយ និង​ថែមទាំង​រក​គ្រាប់​បាល់​បាន ១​គ្រាប់​ទល់នឹង Kaya FC ដែល​ពេលនោះ​ឈ្នះ ២-១ និង​ជួយ​ឲ្យ​ក្លិប​ទទួលបាន​លទ្ធផល​ឈ្នះ​ទាំង ២​ប្រកួត នាម​ជា​កីឡាករ​បម្រុង​ក៏ដោយ​។

បញ្ជាក់ថា ប្រសិនបើ វិសាខា ឈ្នះ ឬ​ស្មើ Kedah យប់​ម៉ោង​៨៖០០​នេះ គេ​នឹង​បាន​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ប្រចាំ​តំបន់​អាស៊ាន (ASEAN Zonal semi-finals) ដែលជា​ក្រុម​ដំបូង​គេ​របស់​កម្ពុជា បាន​ឡើង​វគ្គ​នេះ​៕

អត្ថបទ​ ៖ មន្នី​រ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម