កីឡា
ក្រុមបាល់បោះពិការជិះរទេះនារីកម្ពុជាសង្ឃឹមឈ្នះថៃថ្ងៃស្អែក
ប្រធានក្រុមកីឡាបាល់បោះពិការជិះរទេះនារីកម្ពុជា អាន ស៊ីណែត សង្ឃឹមឈ្នះក្រុមនារីថៃ នៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ ទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមនារីឡាវ។

កីឡាការិនី អាន ស៊ីណែត បាននិយាយថា ៖«ខ្ញុំមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង។ មុនដំបូង យើងបានស្ទាបស្ទង់សិន ដល់ពេលចុះសម្រុកទៅ ឃើញថា យើងធ្វើបានល្អ»។
ប្រធានក្រុមរូបនេះបាននិយាយថា ៖«ក្រុមនារីថៃ និងហ្វីលីពីន មើលទៅកម្រិតសមត្ថភាពរបស់ពួកគេ យើងអាចសង្ឃឹមយកឈ្នះបាន។ សមត្ថភាពរបស់ថៃប្រហាក់ប្រហែលនឹងយើងដែរ។ ចាំមើលស្អែកប្រកួតជាក់ស្តែង យើងដឹងហើយ។ ខ្ញុំរំពឹងថា ស្អែកនឹងនឹងឈ្នះថៃ។ បើក្រុមនារីហ្វីលីពីនវិញ យើងអាចស៊ីបាន ប៉ុន្តែគ្រាន់តែថា នឹងខំប្រឹងអស់ពីសមត្ថភាព»។
៖«ខ្ញុំសង្ឃឹមថា អាចនឹងឈ្នះមេដាយមាស។ ខ្លួនខ្ញុំផ្ទាល់ក៏ដូចជាក្រុមទាំងមូលនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពនៅថ្ងៃស្អែកដើម្បីយកជ័យជម្នះជូនជាតិមាតុភូមិ»។

ប្រភេទកីឡាបាល់បោះពិការជិះរទេះនារីនេះមានប្រទេស៤ចូលរួមប្រកួតគឺកម្ពុជា ឡាវ ហ្វីលីពីន និងថៃ។ ការប្រកួតដំណាក់កាលទី១វិលជុំសន្សំពិន្ទុពោលគឺក្រុមទាំង៤ត្រូវប៉ះគ្នាទាំងអស់។ បន្ទាប់មក ក្រុមលេខ១ត្រូវប្រកួតជាមួយក្រុមលេខ២ដើម្បីដណ្តើមមេដាយមាស និងក្រុមលេខ៣ត្រូវប្រកួតជាមួយក្រុមលេខ៤ដើម្បីដណ្តើមមេដាយសំរឹទ្ធ។ កាលពីព្រឹកមិញនេះ ក្រុមនារីកម្ពុជាបានប្រកួតឈ្នះក្រុមនារីឡាវដោយលទ្ធផល ១១-៥ សម្រាប់វិញ្ញាសានារី៣ទល់៣ ខណៈក្រុមនារីថៃបានឈ្នះក្រុមនារីហ្វីលីពីនដោយលទ្ធផលតដៃមិនរួច១១-០។ ការប្រកួតសន្សំពិន្ទុបន្ទាប់ ក្រុមនារីកម្ពុជាត្រូវជួបក្រុមនារីថៃ និងហ្វីលីពីន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


