កីឡា
U-15 ស្វាយរៀង ជាក្រុមមិនមែនមកពីក្លិបអាជីពតែមួយគត់ ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រពានយុវជនប្រចាំប្រទេស
ក្រុម U-15 សាលាតម្រង់ទិសខេត្តស្វាយរៀង បានកក់កៅអីឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ជ្រើសរើសជើងឯកយុវជន (U-15 Youth League) ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រចាំឆ្នាំ២០២២ ខណៈក្រៅពីនេះសុទ្ធសឹងតែជាក្រុមរបស់ក្រុមនៅលីគអាជីព។

ក្រុម U-15 យុវជនសាលាតម្រង់ទិសខេត្តស្វាយរៀង បានកៅអីឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ជ្រើសរើសជើងឯកយុវជន U-15 ដោយបានយកឈ្នះ U-15 អង្គរថាយហ្គឺរ ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដី ៦-៧ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយត្រូវជួបក្រុម យុវជនសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (U-15 Tiffy Army) នៅវគ្គផ្ដាច់ព្រ័ត្រ។
ដោយឡែកពាន U-18 វិញ ភ្នំពេញក្រោន ជាមួយ វិសាខា ដឹកដៃគ្នាឡើងវគ្គផ្ដាច់ព្រ័ត្រដូចគ្នា ដែលនេះបានសេចក្ដីថា នៅវគ្គផ្ដាច់ព្រ័ត្រមានតែ ក្រុម U-15 យុវជនសាលាតម្រង់ទិសខេត្តស្វាយរៀង ជាក្រុមមិនមែនមកពីក្លិបអាជីពតែមួយគត់ ដែលបានឡើងមកដល់វគ្គដណ្ដើមពានយុវជនប្រចាំប្រទេសមួយនេះ។

តាមគម្រោងវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ សប្ដាហ៍ក្រោយ។ សូមបញ្ជាក់ថា ពានរង្វាន់ជ្រើសរើសជើងឯកយុវជននេះធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានក្លិប និងក្រុមមកពីគ្រប់ ២៥រាជធានី-ខេត្តចូលរួម ខណៈឆ្នាំ២០២២នេះ បានចាប់ផ្ដើមប្រកួតតាំងពីខែមីនា៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


