កីឡា
វៀតណាម ប្រកាសផ្ដល់ប្រាក់រង្វាន់ ១ លានដុល្លារ សម្រាប់អត្តពលិកឈ្នះមេដាយមាស នៅអូឡាំពិក ឆ្នាំក្រោយ
យោងតាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការអូឡាំពិកវៀតណាម (VNO) និងមូលនិធិយុទ្ធសាស្ត្រកីឡាអន្តរជាតិ (ISF) នៅទីក្រុងហាណូយ បានឲ្យដឹងថា ក្នុងសកម្មភាពជាប្រវត្តិសាស្ត្រ អត្តពលិកវៀតណាម ដែលឈ្នះមេដាយមាសនៅព្រឹត្តិការណ៍កីឡាអូឡាំពិក នាទីក្រុងប៉ារីស ឆ្នាំ ២០២៤ (Olympic 2024) នឹងទទួលបានប្រាក់រង្វាន់បំបែកកំណត់ត្រាចំនួន ១ លានដុល្លារអាមេរិក។

អង្គការទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) សម្រាប់ការឧបត្ថម្ភដល់ម្ចាស់មេដាយវៀតណាម ក្នុងការប្រកួតកីឡាដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ខែកក្កដា ដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤។
ក្រៅពីប្រាក់រង្វាន់ ISF និងដៃគូយុទ្ធសាស្ត្ររបស់ខ្លួននៅវៀតណាម Asong Invest ក៏នឹងគាំទ្រដល់ការអភិវឌ្ឍកីឡារបស់ប្រទេសផងដែរ។ នេះនឹងរួមបញ្ចូលការបញ្ជូនអត្តពលិកទៅបោះជំរំហ្វឹកហាត់ខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង និងកម្មវិធីផ្លាស់ប្ដូរសម្រាប់មន្ត្រីកីឡា និងអ្នកជំនាញមកពីប្រទេសទាំងពីរដើម្បីស្វែងយល់អំពីការអប់រំកីឡា ការគ្រប់គ្រង និងការអភិវឌ្ឍកីឡាប្រកបដោយនិរន្តរភាព។

ដោយឡែកម្ចាស់មេដាយប្រាក់ និងសំរឹទ្ធ នឹងទទួលបាន ៥០០,០០០ ដុល្លារ និង ២០០,០០០ ដុល្លារ រៀងៗខ្លួន។
គួររំលឹកថា លទ្ធផលអូឡាំពិកខ្ពស់បំផុតរបស់វៀតណាម គឺមេដាយមាស លើកីឡាបាញ់កាំភ្លើង ដោយកីឡាករ Hoàng Xuân Vinh នៅទីក្រុង Rio ប្រទេសប្រេស៊ីល កាលពីឆ្នាំ ២០១៦។

នៅក្នុងអូឡាំពិកហ្គេមចុងក្រោយបង្អស់ នាទីក្រុងតូក្យូ ប្រទេសវៀតណាម បានបញ្ជូនអត្តពលិក ១៨ រូបចូលរួម លើ ១១ ប្រភេទកីឡា ប៉ុន្តែមិនមានអត្តពលិកណាម្នាក់ស្ថិតក្នុងលំដាប់កំពូលទាំង ៣ (មេដាយមាស ប្រាក់ សំរឹទ្ធ) នោះទេ៕
ប្រភព ៖ vietnamnews.vn
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


