កីឡា
កីឡាករមកពីប្រទេសចំនួន០៨ បានចូលរួមប្រកួតជិះកង់គួកនៅតំបន់រមណីយដ្ឋានអង្គរសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២
សៀមរាប ៖ ប្រភេទកីឡាជិះកង់គួកផ្នែកបុរស នៃព្រឹត្តិការណ៍ ប្រកួតស៊ីហ្គេម លើកទី៣២ ត្រូវបានរៀបចំឡើងដោយ សហព័ន្ធខ្មែរកីឡាទោចក្រយាន ដែលដឹកនាំដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ដែលមានការសហការជាមួយរដ្ឋបាលខេត្តសៀមរាប ត្រូវបានបើកការប្រកួត នៅខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង របស់កម្ពុជា ដោយមានកីឡាករមកពីប្រទេសចំនួន០៨ ចូលរួមប្រកួត រួមមាន ប្រទេសកម្ពុជា , ឥណ្ឌូណេស៊ី ,ម៉ាឡេស៊ី ,ហ្វីលីពីន , សិង្ហបូរី , ថៃ , វៀតណាម និងប្រទេសឡាវ។

ក្នុងនោះដែរក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គណៈកម្មាធិការប្រតិបត្តិ សហព័ន្ធខ្មែរទោចក្រយាន ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ ព្រមទាំងភ្ញៀវជាតិ អន្តរជាតិ និង ប្រតិភូគ្រូបង្វឹក កីឡាករ កីឡាការិនី មកទាំង៨ ប្រទេសចូលរួមផងដែរ។

តាមការបញ្ជាក់របស់គណៈកម្មការរៀបចំបច្ចេកទេសការប្រកួត បានឲ្យដឹងថា ក្រោមកិច្ចសហការល្អជាមួយមន្ត្រី បច្ចេកទេសអន្តរជាតិ សហព័ន្ធទោចក្រយានទ្វីបអាស៊ី ចំពោះវិញ្ញាសាជិះកង់គួកផ្នែកបុរស ដោយមានកីឡាករចូលរួមធ្វើ ការប្រកួត សរុប ៣៨នាក់។

ជារួមនៃការប្រកួតថ្ងៃនេះ កីឡាករ កីឡាការិនី ទាំងអស់ ក៏បានយកចិត្តទុកដាក់ខិតខំអស់ពី កម្លាំងកាយចិត្ត គំនិតប្រាជ្ញា ស្មារតី និង បានបញ្ចេញនូវសមត្ថភាពរបស់ អស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រកបដោយសីលធម៌ និង យុត្តិធម៌ក្នុងការប្រកួត ដើម្បីដណ្តើមយកនូវជ័យជំនះជូនជាតិមាតុភូមិខ្លួន។

ម្យ៉ាងទៀត ចំពោះបងប្អូនកីឡាករ ដែលមិនទទួលបានជ័យជំនះក៏ពិតមែន តែបងប្អូនបានទទួលនូវបទពិសោធន៍ បច្ចេកទេស ដើម្បីបន្តធ្វើការហ្វឹកហាត់បន្ថែម ទៀត ក្នុងការត្រៀមលក្ខណៈប្រកួតនៅស៊ីហ្គេម ឆ្នាំបន្តផងដែរ។

ក្នុងការប្រកួតជិះកង់គួក សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២នេះ ជាលទ្ធផល មេដាយមាស បានទៅលើ កីឡាករ ប្រទេស ម៉ាឡេស៊ី , មេដាយប្រាក់ បានទៅលើកីឡាករ ប្រទេសឥណ្ឌូណេស៊ី និង មេដាយសំរិទ្ធ បានទៅកីឡាករ ប្រទេសហ្វីលីពីន៕
ដោយ ៖ គឿនវេត



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


