កីឡា
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី រៀបចំព្រឹត្តិការណ៍រត់ឡើងអគារដំបូងគេ នៅកម្ពុជា ដើម្បីអបអរវត្តមានភេសជ្ជៈកីឡាថ្មី
បន្ទាប់ពី ភេសជ្ជៈកីឡា វី-អាកទីវ បានដាក់ដំណើរការត្រឹមរយៈពេលខ្លី ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារកម្ពុជា ឥឡូវនេះក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានដាក់សម្ពោធភេសជ្ជៈកីឡាថ្មី រូបរាងថ្មី ចំនួនពីររសជាតិទៀត គឺភេសជ្ជៈកីឡា វី-អាកទីវក្រហម និងភេសជ្ជៈកីឡា វី-អាកទីវបៃតង ស្របពេលជាមួយនឹងការរៀបចំព្រឹត្តិការណ៍រត់ឡើងអគារដំបូងគេនៅកម្ពុជា V-Active Run Up ដែលចូលរួមដោយគណៈគ្រប់គ្រងក្រុមហ៊ុន អត្តពលិក ក្រុមកីឡាករ សិល្បករ សិល្បការិនី តារាចម្រៀង យ៉ាងច្រើនកុះករ កាលពីព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣។

ព្រឹត្តិការណ៍ V-Active Run Up គឺជាកម្មវិធីកីឡារត់ឡើងអគារដំបូងបំផុតនៅកម្ពុជា ដែលបានធ្វើឡើងនៅអគារពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ស្កឹមស្កៃកម្ពស់៣៩ជាន់ ប្រវែង១៨៨ម៉ែត្រ មានស្ថាបត្យកម្ម និងរចនាបថប្រណីតប្លែកគេ រះយ៉ាងលេចធ្លោចំកណ្តាលរាជធានីភ្នំពេញប្រកបដោយសក្ដានុពលល្អបំផុត។ កម្មវិធីនេះរៀបចំឡើងដើម្បីជំរុញ និងលើកកម្ពស់ការរស់នៅរបស់ប្រជាជនយើងឲ្យកាន់តែរស់រវើក ប្រកបដោយសុខុមាលភាព ដោយផ្តើមចេញពីសកម្មភាពពលកម្មទូទៅប្រចាំថ្ងៃ ការធ្វើលំហាត់ប្រាណ និងការហាត់កីឡាផ្សេងៗ។

អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍កីឡារត់ឡើងអគារដ៏អស្ចារ្យ ធ្វើឡើងដើម្បីជាសក្ខីភាពអបអរសាទរវត្តមានភេសជ្ជៈកីឡា វី-អាកទីវថ្មីរបស់យើង ដែលនេះបង្ហាញពីឆន្ទៈប្រកបដោយមោទកភាពរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក្នុងផលិតនូវភេសជ្ជៈកីឡាដំបូងគេរបស់កម្ពុជា សម្រាប់យើងទាំងអស់គ្នា ដែលចូលរួមជាចំណែកក្នុងការលើកស្ទួយសុខភាព និងសុខុមាលភាពសង្គម តាមរយៈការហាត់ប្រាណ និងលេងកីឡាផ្សេងៗ ដោយយើងជ្រើសរើសយកការរត់ឡើងអគារ ព្រោះវាគឺជាសកម្មភាពកីឡាថ្មី ប្លែក មិនធ្លាប់មាន ដែលផ្តល់ឲ្យអ្នកចូលរួមនូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ខ្លួនឯង ក៏ដូចជាជំរុញគ្រប់គ្នា ជាពិសេសបុគ្គលិកធ្វើការក្នុងការិយាល័យ ដែលមិនមានពេលគ្រប់គ្រាន់សម្រាប់ហាត់ប្រាណ ព្រោះការរត់ឡើងអគារ ឬដើរតាមកាំជណ្តើរទាំងនៅកន្លែងធ្វើការ ឬនៅផ្ទះ ជាលំហាត់ប្រាណមួយងាយៗ ដែលយើងអាចធ្វើបាន»។

ដោយមើលឃើញពីបរិបទនៃការរស់នៅថ្មី និងចំណះដឹងអំពីសុខភាពកាន់តែទូលំទូលាយរបស់ប្រជាជនកម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានប្តេជ្ញាចិត្ត រហូតផលិតបានភេសជ្ជៈកីឡាដ៏អស្ចារ្យ គឺភេសជ្ជៈកីឡា វី-អាកទីវ ភេសជ្ជៈកីឡា វី-អាកទីវក្រហម ភេសជ្ជៈកីឡា វី-អាកទីវបៃតង ដែលជាជម្រើសបន្ថែម ដើម្បីឆ្លើយតបទៅតាមតម្រូវការសម្រាប់អតិថិជនដែលនិយមការលេងកីឡា ការហាត់ប្រាណ ការរស់នៅបែបសកម្ម និងមមាញឹក ហើយចាំបាច់ត្រូវការផលិតផលភេសជ្ជៈមួយដែលអាចទ្រទ្រង់ និងជំនួយដល់រាងកាយ បន្ទាប់ពីបាត់បង់ ឫខ្សោះជាតិទឹក និងជាតិរ៉ែពីក្នុងខ្លួន។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ មានប្រសាសន៍ទៀតថា៖ «ការថែរក្សាសុខភាពគឺជារឿងដែលចាំបាច់បំផុត ដូច្នេះការហាត់ប្រាណ និងលេងកីឡា ជាកិច្ចការដែលយើងគ្រប់គ្នាត្រូវធ្វើជាប្រចាំ។ ការបំពេញជាតិទឹក និងអេឡិចត្រូលីតដែលបាត់បង់ទៅពិតជាមានសារៈសំខាន់ព្រោះនៅក្នុងភេសជ្ជៈកីឡា វី-អាកទីវ ទាំងបីរសជាតិ មានសារធាតុរ៉ែស្រដៀងទៅនឹងសារធាតុរ៉ែ ដែលមាននៅក្នុងខ្លួនយើង ដូច្នេះហើយរាងកាយយើងអាចស្រូបយកសារធាតុទាំងនោះឡើយវិញបានយ៉ាងល្អ និងឆាប់រហ័សព្រមទាំងជួយរក្សាតុល្យភាពជាតិទឹកក្នុងខ្លួន ជាមួយភាពស្រស់ស្រាយ»។

លើសពីរសជាតិ និងគុណភាពទទួលស្គាល់តាមស្តង់ដារអន្តរជាតិ អតិថិជនពិសាភេសជ្ជៈកីឡា វី-អាកទីវ ទាំងបីរសជាតិ នឹងមានសំណាងឈ្នះរង្វាន់ជាច្រើនពីក្រវិលកំប៉ុង ចាប់ពី ៥ពាន់រៀល រហូតដល់ ២០លានរៀល ម៉ូតូ Honda Beat ស៊េរីថ្មី និងរថយន្ត Toyota Raize ជាច្រើនរង្វាន់។

វឌ្ឍនៈ ប្រ៊ូវើរី ជាក្រុមហ៊ុនកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជា ដែលបានដាក់ដំណើរការផលិតផលចំនួន១២មុខ រួមមានស្រាបៀរ វឌ្ឍនៈ, ស្រាបៀរ វឌ្ឍនៈឡៃ, ស្រាបៀរ គ្រុឌ, ស្រាបៀរ ដ្រាហ្គិន, ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ, ភេសជ្ជៈប៉ូវកម្លាំង គ្រុឌអាយស៍, ភេសជ្ជៈប៉ូវកម្លាំង គ្រុឌកូឡា, ភេសជ្ជៈកីឡា វី-អាកទីវ, ភេសជ្ជៈ វី-អាកទីវ ក្រហម, ភេសជ្ជៈ វី-អាកទីវ បៃតង, ភេសជ្ជៈកីឡា វី-អាកទីវបៃតង និង ភេសជ្ជៈកីឡា វី-អាកទីវក្រហម ដែលសុទ្ធសឹងតែទទួលបានមេដាយមាសពីស្ថាប័នវាយតម្លៃអន្តរជាតិ MONDE SELECTION និង WORLD BEER AWARDS៕










-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?