កីឡា
ក្រុមបាល់បោះរទេះនារីកម្ពុជាបន្តឈ្នះម្ចាស់ផ្ទះថៃឈរលេខ១ក្នុងពូល ជម្រុះប៉ារ៉ាឡាំពិក
នៅយប់ ថ្ងៃទី១០ ខែមករានេះ ក្រុមកីឡាបាល់បោះរទេះនារីជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមបាល់បោះនារីម្ចាស់ផ្ទះថៃ ដោយលទ្ធផល ៩-២ ដើម្បីឈរលេខ១ក្នុងពូល B សម្រាប់វិញ្ញាសាសា៣ទល់៣ ក្នុងការប្រកួតជើងឯកតំបន់អាស៊ី-អូសេអានី IWBF AOZ Championship និងជម្រុះព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ នៅប្រទេសថៃ។

ឆ្លងកាត់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល៣ប្រកួត ក្រុមនារីកម្ពុជាទទួលបានជ័យជម្នះទាំងអស់ ក្នុងនោះឈ្នះអូស្ត្រាលី ឥណ្ឌា និងម្ចាស់ផ្ទះថៃ ដូច្នេះមានន័យថា ក្រុមនារីកម្ពុជាឈរលេខ១ក្នុងពូល B។
ការជម្រុះប៉ារ៉ាឡាំពិកវិញ ក្រុមទទួលបានចំណាត់ថ្នាក់លេខ១ (ជើងឯក) នឹងទទួលបានកៅអីទៅព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ (Paris 2024 Paralympics Games) នៅទីក្រុងបារីស ប្រទេសបារាំង។
សម្រាប់ក្រុមចំណាត់ថ្នាក់លេខ២ និងលេខ៣ នឹងទទួលបានកៅអីទៅប្រកួតជើងឯក 2024 IWBF Women’s Repechage នៅទីក្រុង Osaka ប្រទេសជប៉ុន។

ការប្រកួតធ្វើនៅទីក្រុងបាំងកក ប្រទេសថៃ ចាប់ពីថ្ងៃទី៩ ដល់ទី២១ ខែមករា ឆ្នាំ២០២៤។
លទ្ធផលវគ្គសន្សំពិន្ទុក្នុងពូល B
- កម្ពុជា ឈ្នះ អូស្ត្រាលី ១០-៣
- កម្ពុជា ឈ្នះ ឥណ្ឌា ១៤-០
- កម្ពុជា ឈ្នះ ថៃ ៩-២

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


