កីឡា
លោក អ៊ូ គង់ យល់ដឹងកាន់តែច្រើនផ្នែកកីឡាប៉ារ៉ាឡាំពិកក្រោយបានសិក្សាជាច្រើនថ្ងៃនៅម៉ាឡេស៊ី
លោក អ៊ូ គង់ ដែលជាគ្រូបង្វឹកកីឡាហែលទឹកផ្នែកប៉ារ៉ាឡាំពិក និងជាសិក្ខាកាមមួយរូបក្នុងចំណោម ៤រូបដែលបានទៅសិក្សាវគ្គបណ្ដុះបណ្ដាលនៅឯម៉ាឡេស៊ី រយៈពេល ៧ថ្ងៃ ថាលោកទទួលបានចំណេះដឹងច្រើនពិសេសលើការវាយតម្លៃប្រភេទពិការតែម្ដង។

ទិដ្ឋភាពសិក្សា
គ្រូបង្វឹកហែលទឹកផ្នែកប៉ារ៉ាឡាំពិក លោក អ៊ូ គង់ បានឲ្យដឹងថា តាមរយៈការបណ្ដុះបណ្ដាលរបស់គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ IPC mentoring Hub ដែលធ្វើឡើងនៅឯប្រទេសម៉ាឡេស៊ីថ្មីៗនេះគឺបានផ្ដល់ចំណេះដឹង បទពិសោធល្អៗជាច្រើនដល់រូបលោក។ សិក្ខាកាមយល់ដឹងពីការវាយតម្លៃប្រភេទពិការភាពរបស់មនុស្សម្នាក់ៗបែងចែកទៅតាមប្រភេទកីឡាដែលសមស្រប។

ទិដ្ឋភាពសិក្សា
លោក អ៊ូ គង់ បន្តទៀតថា សិក្ខាកាមបានស្វែងយល់ពីបទពិសោធ ភាពរីកចម្រើន និងលក្ខណៈបច្ចេកទេសផ្សេងៗពីបណ្ដាប្រទេសដែលមានកីឡាប៉ារ៉ាឡាំពីក និងជឿលឿនជាយូរមកហើយ។ ក្រៅពីនេះក៏បានទៅពិនិត្យមើលទីលានហ្វឹកហាត់ ទីលានប្រកួតលើប្រភេទកីឡាប៉ារ៉ាឡាំពិកជាច្រើនកន្លែងទៀតផង។ វគ្គបណ្ដុះបណ្ដាលនេះគឺពិតជាល្អហើយមានសារសំខាន់មែន ដូច្នេះលោកនឹងយកនូវចំណេះដឹងដែលទទួលបាននេះមកចែករំលែក និងបណ្ដុះបណ្ដាលដល់មន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនីបន្តទៀតដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកីឡាប៉ារ៉ាឲ្យកាន់តែច្រើនរីកចម្រើន។

ទិដ្ឋភាពសិក្សា
គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPC Cambodia) បានបញ្ជូនមន្ត្រី គ្រូបង្វឹក ពេទ្យ សរុប ៤នាក់ចូលរួមវគ្គបណ្ដុះបណ្ដាលដែលរៀបចំឡើងដោយគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ IPC mentoring Hub នៅឯប្រទេសម៉ាឡេស៊ី រយៈពេល ៧ថ្ងៃចាប់ពីថ្ងៃទី១០ ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ សិក្ខាកាមកម្ពុជាបានបញ្ចប់វគ្គបណ្ដុះបណ្ដាល និងវិលត្រឡប់មកដល់កម្ពុជាវិញហើយនៅពេលនេះ៕




ទិដ្ឋភាពសិក្ខាកាមពេលមកដល់ភ្នំពេញ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


