កីឡា
អបអរសាទរ! ក្រុមបាល់បោះរទេះនារីកម្ពុជាឈ្នះមេដាយប្រាក់អាស៊ីអូសេអានី-ជម្រុះប៉ារ៉ាឡាំពិក
ក្រុមបាល់បោះរទេះនារីកម្ពុជាទទួលបានមេដាយប្រាក់ បន្ទាប់ពីចាញ់ក្រុមខ្លាំងនារីចិន នៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ៩-៣ វិញ្ញាសា៣ទល់៣ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី-អូសេអានី IWBF AOZ និងជម្រុះព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ នៅប្រទេសថៃ។

នៅវគ្គសន្សំពិន្ទុក្នុងពូល ក្រុមនារីកម្ពុជាបានឈ្នះអូស្ត្រាលី ១០-៣, ឈ្នះឥណ្ឌា ១៤-០ និងថៃ (A) ៩-២។ នៅវគ្គខ្វែង៨ក្រុមចុងក្រោយ ក្រុមនារីកម្ពុជាបានឈ្នះឡាវ ១៤-៤ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានយកឈ្នះម្ចាស់ផ្ទះថៃ (B) ៧-៤ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដោយចាញ់ចិន ៩-១។

វាជាកំណត់ត្រាថ្មីប្រវត្តិសាស្ត្រគួរជាទីមោទនៈសម្រាប់ក្រុមកីឡាការិនីដែលមានពិការភាពកម្ពុជាសម្រេចបានក្នុងកម្រិតអាស៊ី និងជម្រុះលំដាប់ពិភពលោក។
ក្រុមនារីចិនទទួលបានមេដាយមាស ព្រឹត្តិការណ៍អាស៊ី-អូសេអានី IWBF AOZ និងទទួលបានកៅអីទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ (Paris 2024 Paralympics Games) នៅទីក្រុងបារីស ប្រទេសបារាំង។

សម្រាប់ក្រុមនារីកម្ពុជាទទួលបានមេដាយប្រាក់ (លេខ២) និងលេខ៣អូស្ត្រាលី ទទួលបានកៅអីចូលរួមប្រកួតជើងឯក 2024 IWBF Women’s Repechage នៅទីក្រុង Osaka ប្រទេសជប៉ុន។
ការប្រកួតជម្រុះនេះនៅប្រទេសថៃ ក្រុមទាំងអស់ត្រូវបន្តប្រកួតវិញ្ញាសា៥ទល់៥ទៀត។
ចំណាត់ថ្នាក់
- លេខ១៖ ចិន
- លេខ២៖ កម្ពុជា
- លេខ៣៖ អូស្ត្រាលី
- លេខ៤៖ ថៃ (A)
- លេខ៥៖ ថៃ (B)
- លេខ៦៖ ឥណ្ឌា
- លេខ៧៖ ហ្វីលីពីន
- លេខ៨៖ ឡាវ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


