កីឡា
លោក ថោង រដ្ឋសក្តិ ផ្តាំអត្តពលិកប្រកាន់ភ្ជាប់ប្រពៃណីទូកក្តោង៤ចំណុច
ក្នុងពិធីបិទការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ (លើកមកឆ្នាំ២០២៤) លោក ថោង រដ្ឋសក្តិ អនុប្រធានអចិន្ត្រៃយ៍សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីឲ្យប្រកាន់ភ្ជាប់នូវប្រពៃណី៤ចំណុចរបស់កីឡាទូកក្តោងដើម្បីរក្សាជ័យជម្នះ ចំណេះជំនាញ និងសមត្ថភាពយូរអង្វែង។

គោលការណ៍ប្រពៃណីទាំង៤ចំណុចដែលអនុប្រធានផ្តាំផ្ញើដល់កីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេសទាំងអស់គឺ១. ត្រូវជឿជាក់លើខ្លួនឯង ដែលមានសមត្ថភាពពិតប្រាកដ។ ២. ត្រូវថែរក្សាបរិស្ថាននៅលើទីលានប្រកួត ទាំងនៅលើគោក និងនៅលើផ្ទៃទឹក, ៣. ត្រូវគោរពវិន័យ និងខិតខំតស៊ូក្នុងការហ្វឹកហាត់ និង៤. ភាពជោគជ័យគឺមិនអាចកើតចេញមកពីម្នាក់ឯងនោះទេ។

ជាមួយគ្នានេះ លោក ថោង រដ្ឋសក្តិ បានលើកឡើងថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះពិតជាសំខាន់ណាស់សម្រាប់ការបន្តកសាងសមត្ថភាព គុណភាព ទេពកោសល្យ និងវិជ្ជាជីវៈរបស់អត្តពលិក។ ជាពិសេស ការវាស់ស្ទង់សមត្ថភាពរបស់មន្រ្តីបច្ចេកទេស និងចៅក្រមរបស់សហព័ន្ធ ក្រោមការជួយគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញ និងអភិវឌ្ឍវស័យកីឡាទូកក្តោងនៅកម្ពុជា ក្នុងការត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតកីឡាទូកក្តោងអន្តរជាតិនានា។

ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣មាន៥វិញ្ញាសាដែលមានកីឡាករ កីឡាការិនីចំនួន៣០រូបចូលរួមប្រកួត។ បន្ទាប់ពីការប្រកួតរយៈពេល២ថ្ងៃ ជយលាភីមានដូចខាងក្រោម៖
- វិញ្ញាសា Windsurfing Open
លេខ ១ គឺបានទៅកីឡាករ ម៉ែន ចាន់ណារ៉ុង
លេខ ២ គឺបានទៅកីឡាករ ម៉ុញ ផាន់ណៈ
លេខ ៣ គឺបានទៅកីឡាករ គង់ សំរេច

- វិញ្ញាសា WindFoil IQ:Foil Open
លេខ ១ គឺបានទៅកីឡាករ កែវ ភានុន
លេខ ២ គឺបានទៅកីឡាករ កែវ ភារុណ
លេខ ៣ គឺបានទៅកីឡាករ សែម ប្រុសពៅ

- វិញ្ញាសា ILCA Open
លេខ ១ គឺបានទៅកីឡាករ ញ៉ូវ ចាន់
លេខ ២ គឺបានទៅកីឡាករ ឡុច ដារ៉ុង
លេខ ៣ គឺបានទៅកីឡាការិនី ចាន់ សុខវាសនា

- វិញ្ញាសា Byte Boat Open
លេខ ១ គឺបានទៅកីឡាករ ញិប ផាន់ណា
លេខ ២ គឺបានទៅកីឡាករ ថា ប៊ុនថេង
- វិញ្ញាសា Optimist Open
លេខ ១ គឺបានទៅកីឡាករ បូ សំអ៊ី
លេខ ២ គឺបានទៅកីឡាករ ទិត សុវណ្ណា
លេខ ៣ គឺបានទៅកីឡាករ ធឿន ដាវីត

ពិធីបិទបញ្ចប់ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣បានធ្វើនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ក្រោមអធិតីភាព លោក ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងលោក គឹម សាវុធ មេបញ្ជាការរងនៃបញ្ជាការដ្ឋានមូលដ្ឋានសមុទ្រ លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការនៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


