កីឡា
សិក្ខាកាម២៥រូបទទួលបានចំណេះដឹងកម្រិតខ្ពស់លើជំនាញកីឡាទូកក្តោង
សិក្ខាកាមចំនួន២៥រូបបានបញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេសកម្រិតខ្ពស់នៃការរៀបចំកីឡាទូកក្តោងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅតំបន់អភិវឌ្ឍទីក្រុងរណប Bay of Lights ខេត្តព្រះសីហនុ។

សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃនេះឡើង បន្ទាប់ពីការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ នៅទីលានតេជោ ខេត្តព្រះសីហនុ កាលពីខែឧសភា ឆ្នាំ២០២៣ កន្លងមក សហព័ន្ធទទួលបានបទពិសោធថ្មីៗជាច្រើន និងរកឃើញពីចំណុចខ្វះខាតមួយចំនួនដែលទាមទារឲ្យមន្ត្រីបច្ចេកទេសសិក្សារៀនសូត្របន្ថែមដើម្បីអភិវឌ្ឍខ្លួនឲ្យឈានដល់កម្រិតអន្តរជាតិ។

វគ្គបណ្តុះបណ្តាលដែលបានចាប់ផ្តើមពីថ្ងៃទី២៤ ដល់ទី២៦ ខែមករា ឆ្នាំ២០២៤ បានផ្តោតសំខាន់លើជំនាញកម្រិតខ្ពស់នៃការរៀបចំទម្រង់ប្រកួត ការប្រើប្រាស់ទង់សញ្ញា សម្លេងសំគាល់ និងច្បាប់បញ្ញតិ្តផ្សេងៗ ព្រមទាំងការអនុវត្តជាក់ស្តែងលើផ្ទៃទឹកដែលមានសិក្ខាកាមចំនួន២៥រូបចូលរួម។

និយាយដោយឡែក សិក្ខាកាមទាំងអស់បានក្លាយជាធនធានមនុស្សដ៏សំខាន់របស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ប៉ុន្តែជារួមជាធនធានមនុស្សក្នុងវិស័យកីឡារបស់កម្ពុជាសម្រាប់ការត្រៀមរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិផ្សេងៗនាពេលខាងមុខ។ ជាពិសេសការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩។

ពិធីបិទកាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកឧត្តមនាវីទោ គឹម សាវុធ មេបញ្ជាការរង បញ្ជាការដ្ឋានមូលដ្ឋានសមុទ្រ និងមានការចូលរួមពី លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក សេង ម៉ាលី តំណាង តំបន់អភិវឌ្ឍន៍ទីក្រុងរណប Bay of Lights នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោង ខេត្តព្រះសីហនុ៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


