កីឡា
បញ្ចប់កីឡាទូកក្តោងស៊ីហ្គេមនៅខេត្តព្រះសីហនុ កម្ពុជាដណ្តើមបានមេដាយប្រាក់ ១ និងសំរឹទ្ធ ២ គ្រឿង
ពីតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ ការប្រកួតប្រភេទកីឡាទូកក្ដោង សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលមាន ៩ វិញ្ញាសា បានបញ្ចប់ទៅដោយជោគជ័យ។
ជាលទ្ធផលអត្តពលិកមកពីប្រទេសថៃ ប្រមូលមេដាយមាសបានច្រើនជាងគេ ពោលគឺមេដាយមាស ៤ គ្រឿង ប្រាក់ ២ គ្រឿង និងសំរឹទ្ធ ១ គ្រឿង តាមពីក្រោយដោយសិង្ហបុរី មានមេដាយមាស ៣ គ្រឿង ប្រាក់ ០៤ គ្រឿង និងម៉ាឡេស៊ី រកបានមេដាយមាស ២ គ្រឿង ប្រាក់ ១ គ្រឿង និងសំរឹទ្ធ ៤ គ្រឿង។
ដោយឡែកម្ចាស់ផ្ទះកម្ពុជាជាមួយហ្វីលីពីន ទទួលបានមេដាយប្រាក់ ១ គ្រឿង និងសំរឹទ្ធ ២ គ្រឿងដូចគ្នា៕
ការប្រកួតកីឡាស៊ីហ្គេមប្រភេទកីឡាទូកក្តោង រៀបចំឡើងនៅពយតាមូង (ទីលានតេជោ) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីកីឡាករ កីឡាការិនីចំនួន ៦ ប្រទេសមាន កម្ពុជា ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន ថៃ និងវៀតណាម ដោយបែងចែកជា ៩ ប្រភេទវិញ្ញាសារួមមាន៖
១.វិញ្ញាសា Windsurfing RS:One មាន ៥ប្រទេស (កម្ពុជា, ថៃ, សឹង្ហបុរី, ម៉ាឡេស៊ី និងហ្វីលីពីន)
២.វិញ្ញាសា windsurfing RS:X មាន ៤ប្រទេស (កម្ពុជា, ថៃ, សឹង្ហហបុរី និងម៉ាឡេស៊ី)
៣.វិញ្ញាសា WindFoil IQ:Foil Open មាន ៤ប្រទេស (កម្ពុជា, ថៃ និងហ្វីលីពីន)
៤.វិញ្ញាសា WindFoil IQ:Foil Youth មាន ៣ ប្រទេស (កម្ពុជា, ថៃ និងហ្វីលីពីន)
៥.វិញ្ញាសា ILCA7 មាន ៦ ប្រទេស (កម្ពុជា, ថៃ,សឹង្ហបុរី,ម៉ាឡេស៊ី, វៀតណាម និងហ្វីលីពីន)
៦.វិញ្ញាសា ILCA6 មាន ៥ប្រទេស (កម្ពុជា, ថៃ,សឹង្ហបុរី, ម៉ាឡេស៊ី និងវៀតណាម)
៧.វិញ្ញាសា ILCA4 មាន ៦ ប្រទេស (កម្ពុជា, ថៃ,សឹង្ហបុរី, ម៉ាឡេស៊ី, វៀតណាម និងហ្វីលីពីន)
៨.វិញ្ញាសា Optimist Mix មាន ៥ ប្រទេស (កម្ពុជា, ថៃ,សឹង្ហបុរី, ម៉ាឡេស៊ី និងហ្វីលីពីន)
៩.វិញ្ញាសា 29er Open មាន ៥ ប្រទេស (កម្ពុជា, ថៃ, សឹង្ហបុរី, ម៉ាឡេស៊ី និងវៀតណាម)




-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


