កីឡា
លោក ថាង ហ្គោដិន បន្តជាប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជាអាណត្តិថ្មីឆ្នាំ២០១៩-២០២៣
លោក ថាង ហ្គោដិន បានទទួលការគាំទ្រពីអង្គមហាសន្និបាតឲ្យធ្វើជាប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា សម្រាប់អាណត្តិទី២ ឆ្នាំ២០១៩-២០២៣ បន្តទៀត។

ក្នុងនោះ បន្ទាប់ពីគណៈកម្មាធិការប្រតិបត្តិអាណត្តិចាស់(ទី១) និងបណ្តាក្លិបកីឡានៅទូទាំងប្រទេស សម្រេចបោះឆ្នោតគាំទ្រជូនលោកឲ្យធ្វើជាប្រធានសម្រាប់អាណត្តិថ្មី ក្នុងមហាសន្និបាតបញ្ចប់អាណត្តិ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
សម្រាប់អាណត្តិទី២ សហព័ន្ធកីឡាទូកក្តោងកម្ពុជា មាន៥ឆ្នាំ (២០១៩-២០២៣) មានសមាសភាពគណៈកម្មាធិការប្រតិបត្តិសហព័ន្ធចំនួន០៩រូប ដែលមាន ៖
១-លោក ថាង ហ្គោដិន ប្រធាន
២-លោក ថោង រដ្ឋសក្តិ អនុប្រធាន
៣-លោក វ៉ាត់ ចំរើន អនុប្រធាន
៤-លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ
៥-កញ្ញា ងួន តរុណី អគ្គហេរញ្ញិក
៦-លោក ឡុង សុខា សមាជិក
៧-លោក វ៉េត យុវមនាថ សមាជិក
៨-លោកស្រី ទិព្វ ច័ន្ទវត្តី សមាជិក
៩-លោក លឹម ច័ន្ទណារ៉េត សមាជិក

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលអាណត្តិមុនជាអនុប្រធានទី១ តែសម្រាប់ថ្នាក់អាណត្តិថ្មីនេះ លោកបានសុំចុះមកនៅអនុប្រធានទី២ វិញ បានប្រាប់ឲ្យដឹងថា សមាសភាពគណៈកម្មាធិការប្រតិបត្តិថ្មីអាណត្តិទី២ របស់សហព័ន្ធកីឡាទូកក្តោងកម្ពុជានេះ សម្រាប់ប្រធានដែលមហាសន្និបាតបានផ្ដល់ទំនុកចិត្តឲ្យ គឺជាការត្រឹមត្រូវ ដោយសារ លោក ថាង ហ្គោដិន បន្តអាណត្តិថ្មីទៀតនោះ ក៏ព្រោះតែលោកជាអ្នកដឹកនាំសហព័ន្ធមួយរូប ដែលធានាបាននូវការគ្រប់គ្រងល្អ ទាំងបច្ចេកទេស ទាំងថវិកា ក្នុងការទ្រទ្រង់ឲ្យសហព័ន្ធដំណើរការដោយរលូន និងទទួលលទ្ធផលល្អ។

បើតាមលោកអគ្គលេខាធិការសហព័ន្ធឲ្យដឹងនោះថា ប្រភេទកីឡាទូកក្តោង គឺកីឡាមួយប្រភេទដែលស្ថិតក្នុងចំណោមកីឡាអូឡាំពិកមួយ និងជាប្រភេទកីឡាលើទឹក ដែលពេញនិយមនៅលើពិភពលោក។ កីឡាទូកក្តោងមានប្រវត្តិចូលមកប្រទេសកម្ពុជាតាំងពីសម័យសង្គមរាស្ត្រនិយម តែត្រូវបាត់បង់ទៅវិញទាំងស្រុងចាប់តាំងពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ហើយទោះក្រោយពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក៏វិស័យកីឡាទូកក្តោងមិនមានការស្រោចស្រង់ រហូត ដល់ឆ្នាំ ២០១៥ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើតសហព័ន្ធកីឡាទូកក្តោងនេះឡើង ដោយមានការទទួលស្គាល់ពីសំណាក់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងបានការអនុញ្ញាតពីក្រសួងអប់រំ យុវជននិងកីឡា បានធ្វើឲ្យសកម្មភាពចាប់ពីឆ្នាំ២០១៥ និងមានការទទួលស្គាល់ពីសហព័ន្ធកីឡាទូកក្តោង អាស៊ី និង សហព័ន្ធកីឡាទូកក្តោងអន្តរជាតិនៅឆ្នាំ២០១៧។
បច្ចុប្បន្ន សហព័ន្ធកីឡាទូកក្តោងកម្ពុជា មានការិយាល័យនៅជាន់ទី២ នៃអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សហព័ន្ធមានក្រុមគ្រូបង្វឹកចំនួន០៤រូប និងមានក្រុមកីឡាករ-ការិនី ចំនួន២៤រូប ដែលមានទីតាំងហ្វឹកហាត់ជាបណ្ដោះអាសន្ន និងឃ្លាំងសម្រាប់ទុកដាក់សម្ភារៈទូកក្តោង ក្នុងមូលដ្ឋានកងទ័ព ជើងទឹករាម មានទីតាំងនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សហព័ន្ធមានក្លិប និងសមាគមចំនួន ០៣ ៖ ក្លិបទូកកែប នៅខេត្តកែប ក្លិបទូក ក្តោង តារាសាគរ នៅខេត្តកោះកុង និងក្លិបទូកក្តោង សុខា នៅខេត្តព្រះសីហនុ។
សកម្មភាពរៀបចំការប្រកួតរបស់ក្រុមកីឡាករក្នុងប្រទេស គឺរៀបចំការប្រកួតក្នុងសហព័ន្ធ ដើម្បីពង្រឹងលក្ខណៈបច្ចេកទេស លើកទី១ នៅឆ្នាំ២០១៧ ខេត្តកែប រៀបចំការប្រកួតកីឡាទូកក្តោង ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ នៅខេត្តកោះកុង ក្រោមថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា និង រៀបចំការប្រកួតក្នុងសហព័ន្ធ ដើម្បីពង្រឹងលក្ខណៈបច្ចេកទេស និងផ្តោតលើការការពារ ថែរក្សា បរិស្ថាន នៅឆ្នាំ១០១៩។ ចំពោះសកម្មភាពប្រកួតអន្តរជាតិនៅក្រៅប្រទេសវិញ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនកីឡាករចេញទៅចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិជាលើដំបូងនៅឆ្នាំ ២០១៧ រហូតដល់បញ្ចប់អាណត្តិទី១ នៅឆ្នាំ២០១៩ របស់សហព័ន្ធ ចំនួន២១ លើក ដោយទទួល បាន មេដាយសរុបចំនួន ១១ គ្រឿង ក្នុងនោះ មេដាយមាស០១គ្រឿង មេដាយប្រាក់ ០១គ្រឿង និងមេដាយសំរឹទ្ធិ០៩គ្រឿង។

លោកអគ្គលេខា បានឲ្យដឹងដែរថា ទិសដៅសម្រាប់អាណត្តិទី២ ដែលក្នុងនោះត្រូវបង្កើនការហ្វឹកហាត់ និងបណ្ដុះបណ្ដាលប្រចាំឆ្នាំ។ រកដៃគូឧបត្ថម្ភ ដើម្បីបង្កើនចំនួនការប្រកួតក្នុងស្រុក។ ខិតខំស្វែងរកកីឡាករ-ការិនី ដែលមានសមត្ថភាព ដើម្បីឲ្យក្លាយជាក្រុមជម្រើសជាតិ។ បន្ត និង បង្កើនការបញ្ជូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់នៅក្រៅប្រទេស។ បង្កើនឲ្យមានក្លិបសមាគមបន្ថែមតាម ក្រសួង និងរាជធានី ខេត្ត ព្រមទាំងរៀបចំវគ្គបណ្ដុះបណ្ដាលជូនដល់មន្ត្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករបន្ថែម។
មហាសន្និបាតបានស្នើសុំក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាគឺរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ជួយគាំទ្រ និងសហការក្នុងការរៀបចំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោង ផ្តល់ភាពងាយស្រួលក្នុងការហ្វឹកហាត់ និងត្រៀមជាទីតាំងសម្រាប់ការប្រកួតនានា ជាពិសេសសម្រាប់ត្រៀមការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣៕
អត្ថបទ ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ