កីឡា
កម្ពុជា នឹងទទួលធ្វើម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ខែក្រោយ
ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) នឹងមកកម្ពុជា ដើម្បីរៀបចំមហាសន្និបាត លើកទី ១៤ នៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២២ ខាងមុខនេះ។ កិច្ចប្រជុំនឹងប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ ជាប់មាត់ទន្លេមេគង្គ ហើយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កំពុងរៀបចំទទួលប្រតិភូចូលរួមប្រមាណ ៤០០ នាក់។

ក្នុងឱកាសនោះក៏មានគម្រោងសម្រាប់ទិវារត់កម្សាន្ត (Asian Games Fun Run) ដើម្បីផ្សព្វផ្សាយកីឡា Asian Games នៅទីក្រុង Hangzhou ប្រទេសចិន ផងដែរ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃ NOCC និងជាមន្ត្រីអូឡាំពិកឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា៖ “យើងមានមោទកភាពខ្លាំងណាស់ដែល OCA អនុញ្ញាតឱ្យយើងធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត។ យើងកំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពី OCA ហើយយើងកំពុងរៀបចំយ៉ាងល្អ ក្នុងការលើកកម្ពស់ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម នៅឆ្នាំក្រោយ និងការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ ២០២៩ ផងដែរ។” ឯកឧត្តមនិយាយនៅលើវិបសាយផ្លូវការ ocasia.org។

ដោយឡែកនៅថ្ងៃនេះ ឯកឧត្តមក៏បានបន្ថែមទៀតថា «កន្លងមកមានមតិខ្លះបានលើឡើងថា បណ្តាប្រទេសជាម្ចាស់ផ្ទះខ្លះថាទទួលរៀបចំធ្វើម្ចាស់ផ្ទះ គឺមិនមានលក្ខណៈពេញលេញ ដោយមិនទទួលបានការគាំទ្រពីលើឆាកអន្តរជាតិជាដើម។ ដូច្នេះ នៅក្នុងឱកាសដ៏កម្រ និងល្អ ក្នុងនាមជាម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកកម្ពុជា នាដើមក្រោយនេះ កម្ពុជានឹងស្វះស្វែងរកការគាំទ្រឲ្យបានពេញលេញពីអន្តរជាតិទៅលើនយោបាយកីឡារបស់កម្ពុជាយើង នៃគោលដៅកំពុងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ និងការធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ ២០២៩»។
ទំនុកចិត្តរបស់ឯកឧត្តម វ៉ាត់ ចំរើន ចាប់ផ្តើមពីការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាស៊ីហ្គេម នៅសណ្ឋាគារសុខា ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកក្កដា នៅពេលដែលបញ្ហាសំខាន់ៗទាំងអស់ត្រូវបានដោះស្រាយ ដោយសារការរួបរួមក្នុងតំបន់ និងបំណងប្រាថ្នាគាំទ្រកម្ពុជា ក្នុងពេលវេលាជាប្រវត្តិសាស្ត្រសម្រាប់ចលនាអូឡាំពិកនេះ។
ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា «កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាស៊ីហ្គេម និងក្រុមប្រឹក្សាអាស៊ានប៉ារ៉ាហ្គេម មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់យើង។ យើងបានរៀនច្រើនអំពីការរៀបចំព្រឹត្តិការណ៍ដ៏ធំមួយពីទិដ្ឋភាពនៃការស្នាក់នៅ ការធ្វើដំណើរ មន្ត្រីទំនាក់ទំនង ពិធីការ និងការងាររបស់អ្នកស្ម័គ្រចិត្តរបស់យើង។»
«ឥឡូវនេះ យើងអាចទន្ទឹងរង់ចាំមហាសន្និបាត OCA នៅខែតុលា។ វានឹងកាន់តែធំជាងមុន ដោយមានអ្នកចូលរួមចំនួន ៤០០ នាក់មកពីជុំវិញពិភពលោក ប៉ុន្តែយើងត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទាំងអស់របស់យើង និងបង្ហាញពួកគេនូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា។» ឯកឧត្តមមានប្រសាសន៍បន្ថែម។
អគ្គលេខាធិការដដែលរូបនេះ ក៏បាននិយាយថា មហាសន្និបាត OCA នឹងក្លាយជាឱកាសដ៏ល្អមួយដើម្បីជូនដំណឹងដល់ប្រតិភូទាំងអស់អំពីការប្រកួតកីឡាស៊ីហ្គេម នាខែឧសភាខាងមុខ ហើយស្វែងរកការគាំទ្ររបស់ពួកគេសម្រាប់ការធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យផងដែរ៕
ប្រភព៖ ocasia.org
អត្ថបទ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


