Hun Sen Cup ៖ ៤​គូ​បន្ត​ប្រកួត​នៅ​ថ្ងៃនេះ ខណៈ​៥​គូ​ម្សិលមិញ​បំប៉ោង​សំណាញ់​ទី​រហូតដល់​២៦​គ្រាប់​
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

Hun Sen Cup ៖ ៤​គូ​បន្ត​ប្រកួត​នៅ​ថ្ងៃនេះ ខណៈ​៥​គូ​ម្សិលមិញ​បំប៉ោង​សំណាញ់​ទី​រហូតដល់​២៦​គ្រាប់​

បានផុស

នៅ

​ពានរង្វាន់​បាល់ទាត់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (Hun Sen Cup 2021) កំពុងតែ​ដំណើរការ​ប្រកួត​នៅ​ក្នុង​វគ្គ​ជម្រុះ​ថ្នាក់​ខេត្ត​ ដោយ​ក្រុម​ចូលរួម​ចំនួន​២១​ក្រុម​ចូលរួម បែង​ចែក​ជា​៦​ពូ​ល ខណៈ​ក្រុម​ដែល​ឈ្នះ​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៣ មាន​កៅអី​ឡើង​ទៅ​លេង​វគ្គ​ជើងឯក​ថ្នាក់​ជាតិ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំណែក​ប្រកួត​នៅ​ថ្ងៃ​ពុធ ទី​២៤ ខែ​កុម្ភៈ នេះ​នឹង​ធ្វើឡើង​នៅ​វេលា​ម៉ោង​៣​រសៀល​ដំណាលគ្នា ដោយ​ក្រុម​រដ្ឋបាល​ខេត្តតាកែវ ត្រូវ​ជួប​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី​នៅលើ​ទីលាន​កីឡដ្ឋាន​មណ្ឌលកីឡា​ខេត្តតាកែវ ហើយ​ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​លើ Page កម្ពុ​ជាថ្មី ផង​ដែរ​។ ចំណែក​ក្រុម​ខេត្តបន្ទាយមានជ័យ ជួប​ក្រុម​សូ​ហ្វី​យ៉ា​ប៉ៃលិន លើ​ទីលាន​វិទ្យាល័យ ហ៊ុន សែន ខ្លា​កូន ដែលមាន​ផ្សាយ​ផ្ទាល់​លើ​ប៉ុស្តិ៍​ទូរទស្សន៍ BTV​។ មួយ​គូ​ទៀត​ក្រុម​ខេត្តកំពង់ចាម ជួប​ខេត្តកណ្តាល លើ​ទីលាន​វិទ្យាល័យ​ព្រះសីហនុ​។ ចុងក្រោយ​ក្រុម​ខេត្ត​ព្រះសីហនុ ប៉ះ​ក្រុម​កោះកុង នៅ​ទីលាន​អនុវិទ្យាល័យ​សម្តេចឪ​។​

​ចំពោះ​លទ្ធផល​នៅ​ល្ងាច​ថ្ងៃ​អង្គារ ម្សិលមិញ​មានការ​ប្រកួត​ចំនួន​៥​គូ ដោយ​ក្រុម​ទាំងអស់​ទាត់​ប​ញ្ជូ​ល​ទី​គ្នា​ទៅវិញទៅមក​រហូតដល់​២៦​គ្រាប់ ដោយ​ក្នុង​នោះ​ក្រុម​ខេត្តកំពង់ស្ពឺ យកឈ្នះ​ក្រុម​ខេត្ត​កំពង់ឆ្នាំង ២​ទល់​១ ក្រុម​ខេត្ត​បាត់ដំបង ឈ្នះ​ក្រុម​ខេត្ត​ពោធិ៍សាត់ ៨​ទល់​១ ក្រុម​ខេត្ត​សៀមរាប ចាញ់​ក្រុម​ខេត្ត​កំពង់ធំ ១​ទល់​០ ក្រុម​ខេត្ត​កែប ឈ្នះ​ក្រុម​ខេត្តកំពត ៥​ទល់​២ និង​ក្រុម​ខេត្តព្រះវិហារ ចាញ់​ខេត្ត​ត្បូងឃ្មុំ ៤​ទល់​២​។​

​ពានរង្វាន់​បាល់ទាត់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បែង​ចែកជា​២​វគ្គ​ ដោយ​ក្នុង​នោះ​វគ្គ​ជម្រុះ​ជើងឯក​ថ្នាក់​ខេត្ត និង​វគ្គ​ជម្រុះ​ជើងឯក​ថ្នាក់ជាតិ​។ ក្រោយ​បញ្ចប់​យុទ្ធនាការ​ថ្នាក់​ខេត្ត ក្រុម​ខ្លាំង​ទាំង​៣ មាន​កៅអី​ដោយ​ស្វ័យប្រវត្តិ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​១៣ ផ្សេងទៀត​ពី​ក្របខ័ណ្ឌ Metfone Cambodian League រដូវ​កាល​២០២១​ ដើម្បី​បន្ត​ការប្រកួត​ថ្នាក់ជាតិ វគ្គ​១៦​ក្រុម​។ ក្រុម​ជើងឯក​ថ្នាក់ជាតិ​មាន​កៅអី​ឡើងទៅ​ប្រកួត​ក្នុង​ពានរង្វាន់​កម្រិត​ទ្វីប​អាស៊ី​AFC Cup 2022 ផងដែរ​។​

​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ​ជើងឯក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ច្រើនជាងគេ​ គឺ​រហូតដល់​៤​លើ នៅ​ឆ្នាំ​២០១១,២០១២,២០១៥ និង​២០១៧ ខណៈ​ក្រុម​ក្រសួងការពារជាតិ ឈ្នះ​បាន​៣​លើក​គឺ​នៅ​ឆ្នាំ​២០១០,២០១៦,២០១៨ ហើយ​ក្រុម​ភ្នំពេញ​ក្រោ​ន ឈ្នះ​ជើងឯក​២​លើក​នៅ​ឆ្នាំ​២០០៩ និង​២០០៩​។ ក្រៅពីនោះ​ក្រុម​ដែល​ធ្លាប់​ឈ្នះ​បាន​១​លើកៗ​មានដូចជា​ខេមរា​កីឡា នៅ​ឆ្នាំ​២០០៧, ណាហ្គា​វើ​ល នៅ​ឆ្នាំ​២០១៣, អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​ឆ្នាំ​២០១៤, បឹងកេត នៅ​ឆ្នាំ​២០១៩ និង​វិសាខា នៅ​ឆ្នាំ​២០២០៕

អត្ថបទ៖ ម៉េង ហួរ

សូមចុចអាន៖ ​ម្ចាស់​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង ONE Flyweight ថា​អាច​ជួប​អ្នកណា​ក៏បាន​មិន​បញ្ហា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ ម៉ោង មុន

អ្នក​ប្រដាល់សកល​ជើង​ខ្លាំង​ប៉ះ​គ្នា​ថ្ងៃអាទិត្យ​នេះ លើ​សង្វៀន Boxing Ultimate Boxing Championship

កូវីដ-១៩១ ម៉ោង មុន

វត្ត​គល់​ទទឹង​ យក​សំណាក​ព្រះសង្ឃ​ និង​ ពុទ្ធ​បរិ​ស័ទ​៣៥៥​អង្គ​នាក់​ រក​ឃើញ​២​អង្គ​នាក់​ឆ្លង​កូ​វីដ

ព័ត៌មានជាតិ២ ម៉ោង មុន

កាកបាទក្រហមកម្ពុជា ប្រគល់ ផ្ទះ​២ ខ្នង​ជូន​ប្រ ជា​ពលរដ្ឋ​២​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ នៅក្នុង​ខ្សាច់​ស ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ

កូវីដ-១៩៣ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​វិជ្ជមាន កូ​វីដ​១៩​ថ្មី ៦៥​នាក់​និង​មាន​អ្នក​ស្លាប់​ថ្មី​ម្នាក់ នៅក្នុង​ថ្ងៃទី​២៣

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​ ណែនាំ​ឲ្យ​ការសាងសង់​ស្ថានីយ​ជញ្ជីង​អចល័ត អូរ​ពោធិ៍​-​ខេត្តព្រះវិហារ ស្របតាម​គំនូស​ប្លង់ តាម​បទដ្ឋាន​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services