លោក Conor Nestor បង្ហាញ​ពី​ផែនការ​ក្រោយ​បន្ត​កិច្ចសន្យា​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង ដល់​ឆ្នាំ​២០២៣
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

លោក Conor Nestor បង្ហាញ​ពី​ផែនការ​ក្រោយ​បន្ត​កិច្ចសន្យា​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង ដល់​ឆ្នាំ​២០២៣

Published

on

​លោក Conor Nestor បានសម្រេច​បន្ត​កិច្ចសន្យា​របស់លោក ជាមួយ​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង សមាជិក​ក្នុង​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2021) រហូតដល់​ឆ្នាំ​២០២៣ នៅ​ថ្ងៃ​ពុធ សប្ដាហ៍​នេះ​។ នេះ​បើតាម​ការ​បង្ហោះ​ជា​ផ្លូវការ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បុរស​សញ្ជាតិ​អៀរ​ឡង់ រូបនេះ​បាន​លើកឡើងថា​៖«​ជា​កិត្តិយស​ណាស់​សម្រាប់​ខ្ញុំ​ដែល​ប្រធាន​ក្លិប​បានផ្ដល់​ទំនុកចិត្ត និង​សម្រេច​បន្ត​កិច្ចសន្យា​នេះ​ជាមួយ​ខ្ញុំ ហើយ​នេះ​ពិតជា​រីករាយ​ដែល​បាន​បន្តការងារ​នៅទីនេះ (​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​) រហូតដល់​ឆ្នាំ​២០២៣ ខាងមុខ​។ ខ្ញុំ​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​និង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើបាន​ដើម្បី​ស្នាដៃ​ជូន​ក្លិប​ទាំងមូល​»​។​

​លោក​បាន​បន្តថា​៖«​មូលហេតុ​ចម្បង​ដែល​ខ្ញុំ​សម្រេច​បន្ត​កិច្ចសន្យា​នៅទីនេះ​គឺ​ខ្ញុំ​ចូលចិត្ត​ការងារ​របស់​ក្លិប និង​ថ្នាក់ដឹកនាំ​ក្លិប​។ ខ្ញុំ​ធ្វើ​ការងារ​ជាមួយ​កីឡាករ​និង​ក្រុមការងារ​រាល់ថ្ងៃ ហើយ​វា​ជា​ការងារ​ឯករាជ្យ​មួយ​។ ដូច្នេះ​ពេល​ខ្ញុំ​ដឹង ថា​ថ្នាក់ដឹកនាំ​ចង់ឱ្យ​ខ្ញុំ​ស្នាក់នៅ​រយៈពេល​យូរ បន្ទាប់មក​ខ្ញុំ​មិនចាំបាច់​គិត​វែងឆ្ងាយ​នោះទេ ខ្ញុំ​ដឹងថា​នេះ​ជា​កន្លែង​ដែរ​ខ្ញុំ​ចង់​ធ្វើ​»​។​

​លោក​បានបង្ហាញ​ពី​គោលដៅ​ក្រោយ​បន្ត​កិច្ច​សន្យាថា​៖«​គោលដៅ​របស់​យើង​គឺ​រក​ឱ្យបាន​ជ័យជម្នះ​ក្នុង​ប្រកួត​ដំបូង​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០២១ ជាមួយ​ក្រុម​អគ្គីសនី​កម្ពុជា និង​ប្រកួត​បន្តបន្ទាប់​។ គំនិត​របស់ខ្ញុំ​ការ​ស្នាក់​នៅទីនេះ​រហូតដល់​ឆ្នាំ​២០២៣ គឺមាន​ច្រើន​ជាងនេះទៅទៀត​។ ផែនការ​បន្ទាប់​ទៀត​ក្រៅពី​ឈ្នះ​ការប្រកួត​បាល់ទាត់​គឺ​យើង​ត្រូវខិតខំ​ព្យាយាម​វិវត្តន៍​ខ្លួន​ទៅជា​ក្លិប​បាល់ទាត់​អាជីព​មួយ​ដែល​ផ្តល់ឱកាស​ពិសេស​សម្រាប់​យុវជន​កម្ពុជា ទៅជា​កីឡាករ​កម្រិត​កំពូល​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ខ្ញុំ​ពិតជា​រីករាយ​ដែល​អ្នក​រាល់គ្នា នៅក្នុង​ក្លិប​កំពុងតែ​ប្រឹងប្រែង​ឆ្ពោះទៅរក​គោលដៅ​នេះ​។ ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​ខិតខំ​ធ្វើ​ការងារ​ដើម្បី​ក្លាយជា​ក្លិប​ល្អ​បំផុត​មួយ និង​យើង​ចង់​ឈ្នះ​ពានរង្វាន់​ជាច្រើន​សម្រាប់​ក្លិប​»​។​

​លោក Conor Nestor សញ្ជាតិ​អៀរ​ឡង់ វ័យ​៣៧​ឆ្នាំ កាន់​អាជ្ញាប័ណ្ណ​គ្រូបង្វឹក​កម្រិត UEFA A License បាន​ចូលកាន់​តំណែង​កាលពី​ខែមករា ឆ្នាំ​២០១៨ កន្លងទៅ​ជំនួស​លោក សំ វ៉ាន់​ដេ​ត​។ គ្រូបង្វឹក​រូបនេះ​បាន​មកដល់​កម្ពុជា​កាល​ពី​ខែ តុលា ឆ្នាំ​២០១៧ ដោយមាន​បទពិសោធន៍​ជាច្រើន​ក្នុងនាម​ជា​គ្រូបង្វឹក​បូក​និង​ការដឹកនាំ​បណ្ដុះបណ្ដាល​យុវជន​ថ្នាល​នៅ​អៀរ​ឡង់​ខាងជើង​, អង់គ្លេស​, អាមេរិក និង​អូស្ត្រាលី ជាដើម​។​

​ឆ្នាំ​ដំបូង​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង លោក Conor Nestor បាន​ដឹកនាំ​ក្រុម​ឈរ​លេខ​៦ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០១៨ និង​ធ្លាក់​ចេញពី​ពានរង្វាន់​សម្តេច​តេ​ជោ ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ចូលដល់​ឆ្នាំ​២០១៩ លោក​បាន​ដឹកនាំ​ក្រុម​ឈ្នះ​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ជា​ជើងឯក​រង​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ​។ នៅ​ឆ្នាំ​២០២០ លោក​បាន​ដឹកនាំ​ក្រុម​ឈ្នះ​ជើងឯក​រង​ក្នុង​លី​គ​កំពូល​កម្ពុជា ធ្លាក់​ចេញពី​ពានរង្វាន់​សម្តេច​តេ​ជោ នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ចំណែក​បេសកម្ម​របស់លោក ក្នុង​ពានរង្វាន់​កម្រិត​ទ្វីបអាស៊ី​AFC Cup 2020 ត្រូវ​ឆាចោល​ព្រោះ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ អុកឡុក​៕

អត្ថបទ៖ ​ម៉េង ហួរ​

សូមចុចអាន៖ Hun Sen Cup ៖ ៤​គូ​បន្ត​ប្រកួត​នៅ​ថ្ងៃនេះ ខណៈ​៥​គូ​ម្សិលមិញ​បំប៉ោង​សំណាញ់​ទី​រហូតដល់​២៦​គ្រាប់​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

ក្រុម​គ្រូពេទ្យ​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩ ចំនួន២៩នាក់ នៅ​ខណ្ឌ​ឫស្សីកែវ

ព័ត៌មានជាតិ4 hours ago

រដ្ឋបាល​ខេត្តកណ្តាល​សម្រេច​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន​

ព័ត៌មានជាតិ5 hours ago

អភិបាល​ខេត្ត​ព្រៃវែង​ ចាត់​វិធានការ​ក្តៅ​ ក្រោយ​រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន​៦នាក់​លួច​ចូល​ខេត្ត​

ព័ត៌មានជាតិ5 hours ago

​រដ្ឋបាល​រាជធានីភ្នំពេញ បង្ហាញ​អត្តសញ្ញាណ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន១៩៨រូប ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​រួសរាន់​យក​សំណាក​ទៅធ្វើតេស្ត

ជីវិតកម្សាន្ដ5 hours ago

ចំណងស្នេហា​៤​ឆ្នាំ​របស់ វ៉ាន់ នី​ឡា មិន​ប្រែ​ព្រួល ទោះ​រង​ការ​សើចចំអក​ពី​អ្នកដទៃ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services