កីឡា
ព្រះខ័នរាជស្វាយរៀង ប្រកាសថា កីឡាករ ដែលមកជំនួស Paddy Barrett ធ្លាប់រកបាន១០០គ្រាប់ នៅទឹកដីអាស៊ាន
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសពីការចាកចេញរបស់កីឡាករឆ្នើម Paddy Barrett ដែលទៅស្រុកកំណើតដោយចូលរួមក្រុម St Patrick’s Athletic នៅលីគកំពូលប្រទេសអៀរឡង់ ខណៈក្រុមសមាជិកលីគកំពូលកម្ពុជា មួយនេះបានប្រកាសពីការបន្ថែមសមាជិកជំនួសកូតាកីឡាករបរទេសវិញគឺកីឡាករ Robert Lopez Mendyជនជាតិសេណេហ្គាល់ធ្លាប់រកបាន១០០គ្រាប់នៅទឹកដីអាស៊ាន។

ក្លិបបាល់ទាត់ដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង បានចេញសេចក្តីថ្លែងការរបស់ខ្លួនទាំងយប់ថ្ងៃពុធ សប្ដាហ៍នេះថា៖«ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងសូមប្រកាសថា ខ្សែការពារ Paddy Barrett បានចាកចេញពីក្លិបរបស់យើង ដើម្បីត្រលប់ទៅកាន់ប្រទេសអៀកឡង់វិញ ដោយសារហេតុផលផ្ទាល់ខ្លួន»។ ក្រុមថ្មីរបស់ Paddy គឺ St Patrick’s Athletic បានឈរលេខ៦ នៅលីគកំពូលអៀរឡង់ កាលពីឆ្នាំមុន ហើយក្រុមជើងឯកនៅលីគនេះមានកៅអីឡើងទៅជម្រុះពានរង្វាន់កម្រិតទ្វីបអឺរ៉ុប UEFA Champion League និងក្រុមលេខ២ដល់លេខ៤ មានឈ្មោះជម្រុះក្នុងពាន Europa League ផងដែរ។
និយាយពីRobert Lopez Mendy វិញមានវ័យ៣៤ឆ្នាំ លេងក្នុងតួនាទីជាខ្សែប្រយុទ្ធ ដោយធ្វើដំណើរមកកាន់ទឹកដីអាស៊ាន តាំងពីឆ្នាំ២០១៣ ដោយចូលរួមជាមួយក្រុម Green Archers United នៅលីគកំពូលហ្វីលីពីន ដោយកាលនោះរកបានគ្រាប់បាល់២៦គ្រាប់ម្នាក់ឯង ហើយនៅឆ្នាំ២០១៦ បានចេញទៅចូលរួមក្រុម Kaya-LLoili វិញម្តង ដោយរកបានគ្រាប់បាល់៤៥គ្រាប់ម្នាក់ឯង។ នៅឆ្នាំ២០១៩ រូបគេបានធ្វើដំណើរទៅកាន់ទឹកដីម៉ាឡេស៊ី ដោយចូលរួមជាមួយក្រុម UiTM ដែលអាចរកបានគ្រាប់បាល់៧គ្រាប់។ ចូលដល់ឆ្នាំ២០១៩ ដល់២០២០ កីឡាកររូបនេះបានធ្វើដំណើរទៅហ្វីលីពីន វិញដោយចូលរួមជាមួយក្រុម Ceres-Negros / United City ហើយរកបានគ្រាប់បាល់២២គ្រាប់២២គ្រាប់ផងដែរ។

កីឡាករដែលមានភរិយា ជាជនជាតិហ្វីលីពីន រូបនេះបានបោះបង់ឱកាសបង្ហាញខ្លួនក្នុងពានរង្វាន់កម្រិតទ្វីបអាស៊ី AFC Champions League ជាមួយក្រុម United City នៅវគ្គជម្រុះតាមពូល ដោយធ្វើសម្រេចចិត្តធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយចូលរួមជាមួយព្រះខ័នរាជស្វាយរៀង។ ក្លិបជើងឯកលីគកំពូលហ្វីលីពីន៦សម័យកាល United City បានប្រកាសពីការចាកចេញរបស់ Robert Lopez Mendy តាំងពីពាក់កណ្តាលខែកុម្ភៈ មកម្ល៉េះ ដោយបញ្ជាក់ថាកីឡាកររូបនេះមកចូលរួមក្លិបមួយនៅកម្ពុជា។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានសម្រេចឱ្យក្រុមបាល់ទាត់ជាសមាជិករបស់ខ្លួនចុះបញ្ជីកីឡាករបរទេសបានចំនួន៥នាក់ក្នុងក្រុម ប៉ុន្តែដាច់ខាងក្នុងនោះត្រូវមាន១នាក់ជាប្រជាជនរបស់ប្រទេសនៅទ្វីបអាស៊ី។ សម្រាប់ព្រះខ័នរាជស្វាយរៀង បានចុះបញ្ជីកីឡាករបរទេសពេញកូតា ហើយដោយក្នុងនោះមានកីឡាករ Thiago Santos ជាជនជាតិប្រេស៊ីល Privat Mbarga ជាជនជាតិកាម៉េរ៉ូន Robert Lopez Mendyជាជនជាតិសេណាកាល់ Mika ជាជនជាតិអេស្ប៉ាញ និង Daisuke Kobayashi ជាជនជាតិជប៉ុន៕
អត្ថបទ៖ ម៉េង ហួរ
សូមចុចអាន៖ លោក Conor Nestor បង្ហាញពីផែនការក្រោយបន្តកិច្ចសន្យាជាមួយព្រះខ័នរាជស្វាយរៀង ដល់ឆ្នាំ២០២៣
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំឲ្យលោក ម៉ៃ សុគន្ធ ត្រូវចេញមុខសុំទោសលោក Keisuke Honda
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
៩ឆ្នាំទៀត Chompoo ទំនងសម្រាកពីសិល្បៈ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ទស្សនិកជនរិះគន់ Baifern រឿងសម្រកទម្ងន់ជ្រុលហួសហេតុពេក
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា សព្វថ្ងៃនេះ រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់លើផ្នែកជាច្រើន
-
កីឡា៥ ថ្ងៃ មុន
គ្រូហ្វីលីពីន Rob Gier និយាយថា អ្នកគាំទ្រកម្ពុជាពិតអស្ចារ្យណាស់
-
កីឡា៦ ថ្ងៃ មុន
យប់នេះ កម្ពុជា ប៉ះ ហ្វីលីពីន លើកទី៥ក្នុងស៊ីហ្គេម
-
កីឡា៦ ថ្ងៃ មុន
ខាន់ ចេសា ទទួលបានប្រាក់រង្វាន់៤០លានរៀលពីរាជរដ្ឋាភិបាល