កីឡា
Son ចង់ក្លាយជាវីរបុរសរបស់ក្លិប Hotspur
កីឡាករ Son Heung-min ពិតជាចង់ឲ្យអ្នកគាំទ្រចងចាំខ្លួនក្នុងនាមជាវីរបុរសរបស់ក្លិប Tottenham Hotspur ប៉ុន្តែរូបគេមិនទាន់ជឿថាខ្លួនអាចធ្វើរឿងនេះបានទេ។

ខ្សែបយុទ្ធកូរ៉េខាងត្បូង Son Heung-min អាចចាត់ទុកជាកីឡាករឆ្នើមនៅក្លិប Tottenham Hotspur ប៉ុន្តែរូបគេគិតថាខ្លួនមិនទាន់ស័ក្តិសមជាវីរបុរសរបស់ក្លិបនៅឡើយ។ យ៉ាងណាមិញគិតថា ប្រសិនបើខ្លួនជួយក្រុម Spurs ឈ្នះពានរង្វាន់ នោះរូបគេនឹងត្រូវបានអ្នកគាំទ្រហៅវីរបុរសរបស់ក្លិប។
កីឡាករ Son Heung-min បាននិយាយថា ៖«ការលេងនៅក្រុមមួយរយៈពេល១០ឆ្នាំគឺជាការខិតខំដ៏ល្អមួយ។ ខ្ញុំគិតថាអ្នកក៏ត្រូវផ្តល់អ្វីមួយត្រឡប់ទៅក្លិបវិញដែរ ហើយអ្នកក៏យល់ស្របនូវចំណុចនេះ។ ខ្ញុំនៅតែមិនទាន់គិតថា ខ្ញុំជាវីរបុរសរបស់ក្លិបនៅឡើយទេ។ ខ្ញុំចង់ឈ្នះអ្វីមួយជាមួយ Spurs។ បន្ទាប់មកខ្ញុំពិតជាសប្បាយចិត្តខ្លាំងដែលត្រូវបានគេហៅថាវីរបុរស។ ខ្ញុំបានចូលរួមជាមួយ Spurs ដើម្បីឈ្នះពានរង្វាន់ ហើយខ្ញុំសង្ឃឹមថាយើងអាចបង្កើតរដូវកាលពិសេសមួយ»។

កីឡាករវ័យ៣២ឆ្នាំ Son Heung-min បង្ហាញខ្លួនច្រើនជាង៥០០ឲ្យ Tottenham Hotspur ហើយកំពុងខិតជិតដល់ឆ្នាំទី១០នៅក្នុងក្របខណ្ឌ Premier League។ រូបគេជាដៃគូដ៏ល្អជាមួយខ្សែប្រយុទ្ធ Harry Kane មុនពេលប្រធានក្រុមអង់គ្លេសផ្ទេរទៅក្លិប Bayern Munich កាលពីរដូវក្តៅមុន។
ក្លិប Tottenham Hotspur មិនបានឈ្នះពានរង្វាន់អ្វីធំដុំទេ ក្រោយការឈ្នះពានរង្វាន់ League Cup តាំងពីឆ្នាំ២០០៨ ប៉ុន្តែ Son ជាក្ដីសង្ឃឹមថានឹងជួយពួកគេឲ្យឈ្នះពានរង្វាន់រដូវកាលនេះ។ កាលពីរដូវកាលមុន Son ស៊ុតបាន១៧គ្រាប់នៅ Premier League ខណៈ Spurs បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


