កីឡា
Salah ជាកីឡាករទី១នៅអង់គ្លេសស៊ុត និងបញ្ជូនបាល់ច្រើនជាងគេមុនថ្ងៃបុណ្យណូអែល
ខ្សែប្រយុទ្ធ Mohamed Salah ជាតួអង្គសំខាន់ជួយឲ្យក្រុម Liverpool យកឈ្នះក្រុមម្ចាស់ផ្ទះ Tottenham Hotspur ក្នុងលទ្ធផល ៦-៣ កាលពីយប់ថ្ងៃអាទិត្យ ក្នុងការប្រកួតលីគកំពូលអង់គ្លេស។

ក្រោយស៊ុតបញ្ចូលទី២ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុម២លើក Mohamed Salah បានក្លាយជាកីឡាករដំបូងគេនៅក្របខណ្ឌ Premier League ដែលរកបានគ្រាប់ស៊ុតបាល់ស៊ុតបញ្ចូលទី និងបញ្ចូនបាល់ឲ្យមិត្ដរួមក្រុមបានច្រើនជាងគេមុនថ្ងៃបុណ្យណូអែល។ ខ្សែប្រយុទ្ធជនជាតិអេហ្ស៊ីបវ័យ៣២ឆ្នាំ បានស៊ុតបញ្ចូលទីបាន១៣គ្រាប់ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុមបាន១០លើក ជាកំណត់ត្រាថ្មីមួយ មិនធ្លាប់មានកីឡាករនៅលីគកំពូលអង់គ្លេសធ្វើបានទេ។
«ខ្ញុំមិនបានគិតអំពីវាមុនពេលការប្រកួតទេ និយាយឲ្យស្មោះត្រង់ទៅ ប៉ុន្តែខ្ញុំរីករាយដែលខ្ញុំបានធ្វើវា។ វាជាអ្វីមួយដែលធ្វើឲ្យខ្ញុំសប្បាយចិត្ត។ ខ្ញុំមានមោទនភាព ហើយខ្ញុំ នឹងបន្តខំជាងនេះទៀត»។ កីឡាករ Mohamed Salah បាននិយាយបែបនេះ ក្រោយបំបែកកំណត់ត្រាថ្មីនៅក្របខណ្ឌ Premier League។

បន្ទាប់ពីស៊ុតបញ្ចូលទី២គ្រាប់ក្នុងការប្រកួតទល់នឹងក្រុម Tottenham Hotspur ខ្សែប្រយុទ្ធ Mohamed Salah បានឡើងមកឈរលេខ៤ ក្នុងនាមកីឡាកររកគ្រាប់ស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្រ្ដរបស់ក្លិប Liverpool។
កីឡាករ Mohamed Salah បានបន្ថែមថា ៖«ជាការពិតណាស់ វាជារឿងដ៏អស្ចារ្យក្នុងការសម្រេចបាន ជាមួយក្លិបធំដូចជា Liverpool។ ប៉ុន្តែម្តងទៀត អ្វីដែលសំខាន់បំផុតគឺយើងបានឈ្នះការប្រកួត ការទទួលបានសមិទ្ធផលនោះគឺអស្ចារ្យណាស់»។

ប្រែសម្រួល៖ ផា រតនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


