កីឡា
គ្រូបង្វឹកលីគអង់គេ្លស៦រូបត្រូវបានក្លិបញ្ចប់តួនាទីក្នុងរដូវកាលនេះ
គិតត្រឹមដើមឆ្នាំ២០២៥ គ្រូបង្វឹកបាល់ទាត់ចំនួន៦រូប នៅលីគកំពូលអង់គ្លេស រដូវកាលឆ្នាំ២០២៤-២៥ ត្រូវបានបញ្ចប់តួនាទីមុនកិច្ចសន្យា ក្រោយដឹកនាំក្រុមមិនបានល្អ។ ខាងក្រោមជាបេក្ខភាពអ្នកចាត់ការទាំង៦រូបត្រូវបានក្លិបបញ្ចប់តួនាទី។
១. លោក Erik ten Hag
លោក Erik ten Hag ត្រូវបានតែងតាំងជាគ្របង្វឹកក្រុមបិសាចក្រហមនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។ បុរសសញ្ជាតិហូឡង់វ័យ៥៤ឆ្នាំម្នាក់នេះ ត្រូវបានក្លិបញ្ចប់តួនាទីនៅថ្ងៃទី២៨ ខែតុលាឆ្នាំ២០២៤ បន្ទាប់ពីដឹកនាំក្រុមមិនបាននៅដើមរដូវកាលឆ្នាំ២០២៤-២៥។

២. លោក Steve Cooper
លោក Steve Cooper ត្រូវបានក្លិប Leicester City បញ្ចប់តួនាទីកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីចូលមកកាន់តំណែងជាគ្រូបង្វឹកកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ជាមួយកិច្ចសន្យារយៈពេល៣ឆ្នាំ ប៉ុន្តែត្រូវបញ្ចប់តួនាទីមុនការកំណត់។

៣. លោក Gary O’Neil
លោក Gary O’Neil ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លិប Wolverhampton Wanderers ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ប៉ុន្តែត្រូវក្លិបបញ្ចប់តួនាទីនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់មិនអាចជួយក្រុមទទួលបានលទ្ធផលនៅដើមរដូវកាលឆ្នាំ២០២៤-២៥។

៤. លោក Russell Martin
លោក Russell Martin ត្រូវបានក្លិប Southampton បញ្ចប់តួនាទីកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោយចូលកាន់តំណែងជាគ្រូបង្វឹកកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ជាមួយកិច្ចសន្យារយៈពេល៣ឆ្នាំ ប៉ុន្តែត្រូវបញ្ចប់តួនាទីមុនការកំណត់។

៥. លោក Julen Lopetegui
លោក Julen Lopetegui ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លិប West Ham United កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ប៉ុន្តែត្រូវក្លិបបញ្ចប់តួនាទីនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បន្ទាប់ដឹកក្រុមមិនល្អនៅដើមរដូវកាលឆ្នាំ២០២៤-២៥។

៦.លោក Sean Dyche
លោក Sean Dyche ត្រូវបានក្លិប Everton បញ្ចប់តួនាទីកាលពីថ្ងៃ៩ ខែមករា ឆ្នាំ២០២៥ ក្រោយចូលកាន់តំណែងជាគ្រូបង្វឹកកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ជាមួយកិច្ចសន្យារយៈពេល២ឆ្នាំកន្លះ ប៉ុន្តែត្រូវបញ្ចប់តួនាទីមុនការកំណត់។

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


