កីឡា
ឆាប់ឡើង! ការប្រកួតបាល់ទាត់ Frenzy Freestyle ពិសេសមិនធ្លាប់មាននៅកម្ពុជា
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់ថ្មីពិសេសប្លែកមួយគឺ Frenzy Freestyle – ហ្វ្រេនហ្ស៉ី ហ្វ្រីស្តាយល៍ ដែលជាកម្មវិធីប្រកួតបាល់ទាត់ហ្រ្វីស្តាយល៍លើកដំបូងនៅកម្ពុជា។
កម្មវិធីប្រកួតដែលមានរបៀបលេងដោយសេរីដ៏រស់រវើក និងការប្រើប្រាស់បច្ចេកទេសដ៏ប៉ិនប្រសប់ដើម្បីបង្ហាញចេញនៅលើទីលាននេះ បានចាប់ផ្តើមចុះឈ្មោះចាប់បើកពីថ្ងៃទី១០នេះ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។
កម្មវិធីប្រកួតដ៏ថ្មីសន្លាងមួយនៅកម្ពុជា បើកការចុះឈ្មោះចូលរួមទូលំទូលាយដល់សាធារណជនគ្រប់រូប និងគ្រប់ជាតិសាសន៍ ចាប់ពីអាយុ១០ដល់៤០ឆ្នាំ។ ក្រោយបានឆ្លងកាត់វគ្គជម្រុះបឋម គណៈកម្មការវាយតម្លៃដែលមានជំនាញទៅតាមផ្នែកនីមួយៗនឹងជ្រើសរើសបេក្ខជនដែលមានសមត្ថភាព និងទេពកោសក្យ ស្របតាមលក្ខខណ្ឌចំនួន៣២នាក់ ដើម្បីមកប្រកួតគ្នានៅលើឆាក នៃការប្រកួតហ្រ្វេនហ្ស៊ី ហ្រ្វីស្តាយល៍ ស្ថិតនៅស្ថានីយ៍ទូរទស្សន៍បាយ័នបឹងស្នោរ ក្នុងរាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ជ័យលាភីដែលទទួលបានចំណាត់ថ្នាក់ចាប់ពីលេខ១ដល់លេខ៤ នឹងទទួលបានរង្វាន់ដូចខាងក្រោម៖
- ជ័យលាភីលេខ១៖ ទទួលបាន ពាន មេដាយមាស និងប្រាក់រង្វាន់ ២.០០០.០០០ រៀល
- ជ័យលាភីលេខ២៖ ទទួលបាន មេដាយប្រាក់ និងប្រាក់រង្វាន់ ១.០០០.០០០ រៀល
- ជ័យលាភីលេខ៣៖ ទទួលបាន មេដាយសំរិទ្ធ និងប្រាក់រង្វាន់ ១.០០០.០០០រៀល
- ជ័យលាភីលេខ៤៖ ទទួលបានប្រាក់រង្វាន់ ១.០០០.០០០ រៀល

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


