កីឡា
ខ្លី ខ្លឹម លោក ស៊ុផាឆៃ វីរៈភូជុង មិនថាអ្នកមាន ឬអ្នកក្រ ស្លាប់ទៅគ្មានអាចយកអ្វីទៅបានឡើយ
សហស្ថាបនិកការប្រកួតបាល់ទាត់មិត្តភាព «ពានរង្វាន់សតវត្សរ៍ នៃព្រះធម៍» លោក ស៊ុផាឆៃ វីរៈភូជុង ដែលជាម្ចាស់សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា មិនថាអ្នកមាន ឬអ្នកក្រក្ដីពេលស្លាប់ទៅមិនអាចយកអ្វីទៅជាមួយបានឡើយ។

ទិដ្ឋភាពសន្និសីទសារព័ត៌មាន
លោក ស៊ុផាឆៃ វីរៈភូជុង លើកឡើងក្នុងសន្និសីទសារព័ត៌មានមុននេះថា «ពានរង្វាន់សតវត្សរ៍ នៃព្រះធម៍» មិនមែនកើតឡើងដោយចៃដន្យនោះទេ ពោលរៀបចំឡើងផ្ដោតលើការបង្កើនចំណងមិត្តភាព សន្តិភាព និងការរស់ដោយសេចក្ដីសន្ដោសប្រណី។ ពិសេសនោះគឺប្រទេសក្នុងតំបន់ទន្លេមេគង្គដែលមានប្រវត្តិ និងវប្បធម៌រាប់ពាន់ឆ្នាំមកហើយដូចគ្នា។

ទិដ្ឋភាពសន្និសីទសារព័ត៌មាន
ម្ចាស់សណ្ឋាគារសូហ្វីតែល និងអគ្គនាយកស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ រូបនេះបន្ថែមទៀតថា ការប្រកួតនេះជាឱកាសក្នុងការផ្សព្វផ្សាយពីព្រះពុទ្ធសាសនា ពិសេសអត្ថន័យខ្លឹមសារ នៃការរស់នៅដោយសេចក្ដីសុខគ្រប់គ្នា។ មិនថាលោកជាអ្នកមាន ឬអ្នកក្រក៏ដោយម្នាក់ៗស្លាប់ទៅគឺទទេមិនអាចយកអ្វីទៅជាមួយបានឡើយមានតែអំពើល្អប៉ុណ្ណោះអាចទៅជាមួយបាន។ លោកពិតជាចង់ផ្សព្វផ្សាយសេចក្ដីល្អទាំងនេះមិនថាក្នុងតំបន់អាស៊ាន ឬពិភពលោកនោះទេដើម្បីឲ្យគ្រប់គ្នាបានដឹងពីសារប្រយោជន៍ និងការរស់នៅប្រកបដោយការស្រឡាញ់។

ទិដ្ឋភាពសន្និសីទសារព័ត៌មាន
បញ្ជាក់ដែរថា រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នេះសហស្ថាបនិកលោក ស៊ុផាឆៃ វីរៈភូជុង ឯកឧត្ដម ខូវ ឆាយ និងក្រុមបាល់ទាត់តារាខ្មែរ-ថៃ បានធ្វើសន្និសីទសារព័ត៌មានស្ដីអំពីការប្រកួតបាល់ទាត់ពានរង្វាន់ «ពានរង្វាន់សតវត្សរ៍ នៃព្រះធម៍»។ ការប្រកួតស្អែកនេះនឹងចាប់ផ្ដើមឡើងនៅម៉ោង ២រសៀលតទៅនៅក្នុងពហុកីឡដ្ឋានជាតិ៕

ទិដ្ឋភាពសន្និសីទសារព័ត៌មាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


