Connect with us

កីឡា

ពាន​បាល់ទាត់​ក្រសួង​មហាផ្ទៃ​ លើក​ទី២​ ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រថ្ងៃ​ស្អែក​

បានផុស

នៅ

ពាន​រង្វាន់​បាល់ទាត់​ក្របខណ្ឌ​នគរបាល​ជាតិ​របស់​ក្រសួង​មហាផ្ទៃ​ បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​ថ្ងៃ​សុក្រ​ ទី៧​ ខែ​មីនា​ ឆ្នាំ​២០២៥​ ខណៈ​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ​៤ល្ងាច​​តទៅ​នៅតារាង​វិទ្យាល័យ​បឹងត្របែក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ចាប់​តាំង​ពី​ប្រកួត​ដំបូង​ថ្ងៃ​ទី១៦​ ខែ​មករា​ ឆ្នាំ​២០២៥​ រហូត​មក​ដល់​ពេល​នេះ​សរុប​មាន​ ១៩​ប្រកួត​មក​ហើយ​ដោយ​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន​ ៤ក្រុម​ដែល​អាច​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ស្អែក​នេះ។​ ក្រុម​ឆ្នើម​ទាំង​ ៤នោះ​រួម​មាន​៖​ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ​ ក្រុម​អន្តោប្រវេសន៍​មានជ័យ​ ក្រុម​ខុទ្ទកាល័យ​ឯកឧត្ដម​អភិសន្តិបណ្ឌិត​ និង​ ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​។​

រូបភាព​ផេកក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

សម្រាប់​ជំនួប​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​គឺ​ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ​ ប៉ះ ក្រុម​អគ្គស្នងការ​នគរបាលជាតិ ចំណែក​ ក្រុម​អន្តោប្រវេសន៍​មានជ័យ ប៉ះ ក្រុម​ខុទ្ទកាល័យ​ឯកឧត្ដម​អភិសន្តិបណ្ឌិត​។​ រង់ចាំ​តាមដាន​ និង​ទស្សនា​មើល​រវាង​ក្រុម​ជើងឯក​ឆ្នាំ​មុន​ និង​ក្រុម​ខ្លាំង​ទាំង​៣ខាង​លើ​នរណា​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​នៅ​ស្អែក​នេះ។​

រូបភាព​ផេកក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

បញ្ជាក់​ដែរ​ថា​ ពាន​រង្វាន់​បាល់ទាត់​ក្រសួង​មហាផ្ទៃ​នេះ​ជា​ការ​ផ្ដួចផ្ដើម​បង្កើត​ឲ្យ​មាន​ឡើង​ដោយ​ឯកឧត្ដម​អភិសន្តិបណ្ឌិត​ ស សុខា ក្នុង​គោលបំណង​រឹតចំណង​មិត្តភាព​ ​​​បង្កើន​សាមគ្គីភាព​ និង​លើកកម្ពស់​សុខមាភាព​ដល់​មន្ត្រី​នគរបាល​ផង​ដែរ។​ នេះ​ជា​ឆ្នាំ​ទី២​ ហើយ​ដែល​បាន​រៀបចំ​ឲ្យ​មាន​ជា​ការ​ប្រកួត​នេះ​ឡើង ស្របពេល​វគ្គ​ផ្ដាច់​ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១១​ ខែ​មីនា​ ឆ្នាំ​២០២៥​ ខាងមុខ​នេះ៕​ ​

រូបភាព​ផេកក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

អត្ថបទ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

កីឡា៨ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

Sokha Hotels

ព័ត៌មានពេញនិយម