Connect with us

កីឡា

លោក វ៉ាត់ ចំរើន និង​លោក ខូវ ឆាយ ទទួល​បានភារកិច្ច ក្នុងសហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ

បានផុស

នៅ

សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ បាន​​តែង​តាំង​សមាសភាព​ថ្នាក់​ដឹក​នាំ​ថ្មី ដោយ​លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក ទទួល​បាន​ជា​ប្រធាន​ស្តីទី។

ជា​មួយ​គ្នា​នេះ លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ ត្រូវ​បាន​ប្រគល់​ភារកិច្ច​ជា​អគ្គលេខាធិការ​ស្តីទី។ សេចក្តី​ទាំង​ពីរ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​ក្នុងន័យពង្រឹងសាមគ្គីភាពផ្ទៃក្នុងគុនខ្មែរជាតិ ទៅលេីឆាកអន្តរជាតិ និងឈានទៅសម្រេចគោលដៅ គុនខ្មែរក្នុងចលនា អូឡាំពិកឱ្យបានឆាប់ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម