Connect with us

កីឡា

គន្លឹះ​ខាន់​៤​រវាង​ជំនួប​ខ្សែក្រវាត់ Adriano ប៉ះ Johnson ដើម្បី​ឈ្នះ​រៀងៗ​ខ្លួន​

បានផុស

នៅ

​ទីបំផុត​ការទន្ទឹងរង់ចាំ​បានមក​ដល់​ហើយ​សម្រាប់​ជំនួប​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​រវាង Adriano Moraes និង Demmetrious Johnson នៅ​ព្រឹត្តិការណ៍ ONE on TNT I ថ្ងៃ​ព្រ​ហ្ប​តិ៍ ទី​៨ ខែមេសា វេលា​ម៉ោង​៧:៣០​នាទី​ព្រឹក​។

ជំនួប​នេះ​មាន​គន្លឹះ​សំខាន់​៤​ដែល​ម្នាក់ៗ​មាន​អាច​យកឈ្នះ​រៀងៗ​ខ្លួន​។ ​ទី​១៖ DJ មាន​កម្លាំង​វ៉ៃ​សកម្ម​គ្រប់​៥​ទឹក​មិនចេះ​អស់​ក្រៅពី​បច្ចេកទេស​ច្បាស់ៗ Johnson នឹងមាន​អត្រា​បំលាស់​ទី​លឿន​ជាង​អធិរាជ​សង្វៀន​។ ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ONE Flyweight World Grand Prix Champion ល្បីល្បាញ​ខាង​សកម្ម​ខ្លាំង​នៅលើ​សង្វៀន បើទោះជា​វ៉ៃ​៥​ទឹក​ពេញ​ក៏​មិនចេះ​ស្ងប់ស្ងាត់​ដែរ​។

​ការ​វ៉ៃ​សកម្ម​ខ្លាំង​ពេញ​៥​ទឹក​ហាក់ដូចជា​រឿង​ធម្មតា​សម្រាប់ Johnson ពីព្រោះ​គាត់​ធ្លាប់​វ៉ៃ​ខ្សែក្រវាត់​ដែលមាន​៥​ទឹក​រហូតដល់​១០​ដង​ឯណោះ ដូច្នេះ​ជា​រឿង​សាមញ្ញ​សម្រាប់​គាត់​ទៅហើយ​។

អ្នកវិភាគ​និយាយ​ថា កម្លាំង​ស៊ុ​ហ្វ​រហ័ស​យ៉ាងសកម្ម​អាចជា​សម្ពាធ​ធ្ងន់​លើ​ម្ចាស់​ខ្សែក្រវាត់​ដែល​ខាន​ឡើង​សង្វៀន​យូរ បើទោះជា​វ័យក្មេង​ជាង Johnson ក៏ដោយ​។

ទី១៖«​ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ល្អ​បំផុត​ដើម្បី​ឲ្យ​ប្រាកដថា នឹងធ្វើ​ឲ្យ​ដៃគូ​របស់ខ្ញុំ​វេទនា​តាម​ក្បាច់​ខ្ញុំ​គ្រប់​នាទី»។

​ទី​២៖ Moraes មាន​អាវុធ​វ៉ៃ​ចេញ​បាន​ឆ្ងាយ​

Moraes ត្រូវបាន​អ្នកវិភាគ​មើលឃើញថា ចំណុច​មានប្រៀប​គឺ​អាវុធ​ដៃ និង​ជើង ដោយសារ​រូបគេ​មាន​កម្ពស់​ខ្ពស់ជាង​។ រូបគេ​នឹង​ព្យាយាម​វ៉ៃ​ជំហរ​ឈរ​ពី​ចម្ងាយ​ដែល​នឹងធ្វើ​ឲ្យ​ដៃគូ​ពិបាក​ខ្លាំង​។​

​តាមពិតទៅ ថ្វីបើ​រូបគេ​មាន​កណ្តាប់ដៃ និង​ទាត់​ជា​ចំណុច​មានប្រៀប​ខ្លាំង ប៉ុន្តែ​រូបគេ​ក៏​មិន​ចាញ់​ប្រៀប​ក្បាច់​ក្រោម​ប៉ុន្មាន​ឡើយ​។ រូបគេ​ជា​ជើង​ខ្លាំង​ជំនាញ​ជឺ​ជី​តស៊ូ​ម្នាក់​ដែលមាន​ខ្សែក្រវាត់​ខ្មៅ​ដូច្នេះ​គេ​អាច​កំដ​ដៃគូ​លេង​បាន​សម្រាប់​ក្បាច់​ក្រោម​។​

​ទី​៣៖ DJ ប្រើ​ប្រាជ្ញា​លើស​ង្វៀន

Johnson ជា​ជើង​ខ្លាំង​ចាស់វស្សា​សំបូរ​បទពិសោធន៍​ច្រើន​លើស​ង្វៀន​ពិភពលោក និង​ត្រូវបាន​គេ​ដឹងថា គាត់​មាន​ជំនាញ​គុន​ចម្រុះ​សំបូរបែប​ជាង “Mikinho’” ហើយ​ក៏មាន​ល្បឿន​លឿន​ថែមទៀត​។​

​កីឡាករ​អាមេរិក​រូប​នេះ​បានដឹង​ក្បាច់​ដៃគូ​រួច​ជាមុន និង​រើស​បម្រះ​បាន​លឿន​ជាង​ដៃគូ​។ គេ​តែងតែ​ឃើញថា ដៃគូ​ឃើញ​ចន្លោះប្រហោង ប៉ុន្តែ​មិនទាន់​នឹង​ក្តោប​យក​ឱកាស​ទាំងនោះ​ផង ត្រូវបាន Johnson រើបម្រះ​ចេញ​បាន​។

គេ​អាច​និយាយបានថា កីឡាករ​ម្នាក់​តែងតែ​ប្រើ​ប្រាជ្ញា​នៅក្នុង​ជំនាញ​គុន​ចម្រុះ​ដែល​កម្រ​មាន​ដៃគូ​ណា​ម្នាក់​ចាប់​រូបគេ​បាន​ណាស់​។ DJ ពិតជា​ជឿជាក់​លើ​សមត្ថភាព​រប​ស់​ខ្លួន​ណាស់​រាល់​ការប្រកួត​ម្តង​។

ទី​៤៖ Mikinho ពូកែ​ក្បាច់​ពស់

​ដូច​គេ​និយាយ​តៗ​គ្នា​អីចឹង កីឡាករ​ប្រេ​ស៊ី​លក​ម្រ​មើលទៅ​មាន​ក្បាច់​មិន​ស្រួល​លើ​ឆាក​អន្តរជាតិ​ណាស់​។ បើទោះជា​គាត់​កម្រ​ផ្តួល​ដៃគូ ប៉ុន្តែ​គ្រប់ការ​ប្រកួត​ឈ្នះ​លើសលប់​។

​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​ពូកែ​ក្បាច់​លូន និង​ដោះខ្លួន​ណាស់ ជាពិសេស​ក្បាច់​អោប​ពីក្រោយ ហើយ​រក​ចន្លោះ​សម្លាប់​ដៃគូ​វិញ​។ ជាពិសេស​រូបគេ​ក៏មាន​ចលនា​លឿន​ចេញពី​ក្រោម​ឡើងលើ​ដែល​កម្រ​មាន​ដៃគូ​ណា​ម្នាក់​មានឱកាស​កៀបសង្កត់​រូបគេ​ជាប់​ណាស់​។

ដោយសារ​ជំនាញ​នេះហើយ​ទើប​គេ​ហៅថា Adriano ជា​ពស់​ពិឃាត​ដែល​យកឈ្នះ​ដៃគូ​ជាច្រើននាក់ហើយ​៕

ដោយ ៖ កម្ពុជាថ្មី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម