ទ្វីបអាហ្វ្រិកកំពុងក្លាយជាទីផ្សារនាំចេញដ៏សំខាន់មួយថ្មីសម្រាប់ប្រទេសចិន ក្រោយសហរដ្ឋអាមេរិកបង្កើនគោលនយោបាយការពារនិយមរបស់ខ្លួន
អតិរេកពាណិជ្ជកម្មខ្ពស់របស់ចិន បណ្ដាលមកពីកំណើននៃការនាំចេញ ដែលប្រទេសនេះត្រូវពឹងផ្អែកដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលស្ថិតនៅក្នុងភាពស្រពិចស្រពិលដោយសារតែកម្សោយនៃតម្រូវការក្នុងស្រុក ដែលធ្វើឱ្យការនាំចូលមិនសូវជាលេចធ្លោ។