ព័ត៌មានអន្ដរជាតិ
ចិនងាកទៅអាហ្វ្រិកសម្រាប់ទីផ្សារនាំចេញ ចំពេល ត្រាំ បង្កើនគោលនយោបាយការពារនិយម
ទ្វីបអាហ្វ្រិកកំពុងក្លាយជាទីផ្សារនាំចេញដ៏សំខាន់មួយថ្មីសម្រាប់ប្រទេសចិន ក្រោយសហរដ្ឋអាមេរិកបង្កើនគោលនយោបាយការពារនិយមរបស់ខ្លួន ក្រោមរូបភាពពន្ធគយរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ។

សារព័ត៌មាន Bloomberg បានចុះផ្សាយដោយស្រង់ទិន្នន័យពីគយចិន ដែលបង្ហាញថា ការនាំចេញរបស់ចិនទៅអាហ្រ្វិកបានកើនឡើង ២៥ ភាគរយ ដល់ ១២២ ប៊ីលានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងដើមឆ្នាំ ២០២៥ ដោយវ៉ាដាច់ការនាំចេញរបស់ចិនទៅទីផ្សារណាៗទាំងអស់ រួមទាំងនៅអាស៊ី សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអាមេរិកឡាទីន។
ការនាំចេញរបស់ចិនទៅអាហ្វ្រិកត្រឹមរយៈពេល ៧ ខែដើមឆ្នាំ មានទំហំធំជាងបរិមាណក្នុងឆ្នាំ ២០២០ ទៅទៀត ហើយរំពឹងថានឹងកើនលើស ២០០ ប៊ីលានដុល្លារ ជាដំបូងក្នុងប្រវត្តិសាស្រ្ត។
ក្នុងនោះផងដែរ ចិននៅតែបន្តនាំចេញទៅកាន់ទ្វីបអាហ្រ្វិកច្រើនជាងការនាំចូល ប៉ុន្តែបច្ចុប្បន្ន កំពុងចាប់ផ្តើមបើកទីផ្សាររបស់ខ្លួនឱ្យបណ្ដាប្រទេសនៅអាហ្វ្រិក ហើយកំពុងឆ្លៀតឱកាសជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងទ្វីប ដើម្បីពង្រឹងអំណាច និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សេដ្ឋកិច្ចរបស់ខ្លួន។
អនុប្រធានផ្នែកស្រាវជ្រាវប្រចាំចិននៅក្រុមហ៊ុន Gavekal Dragonomics លោក Christopher Beddor បានឱ្យដឹងថា ក្រុមហ៊ុននាំចេញរបស់ចិនបានពង្រីកខ្លួនដោយជោគជ័យទៅកាន់ទីផ្សារកំពុងរីកចម្រើន ដូចជាទ្វីបអាហ្រ្វិក ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈកម្សោយប្រាក់យន់ឆ្នាំនេះ នឹងជួយជំរុញឱ្យទំនិញចិនកាន់តែមានការប្រកួតប្រជែងសម្រាប់ការនាំចេញ។

លើសពីនេះ សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បានបង្កើនល្បឿននៃការអភិវឌ្ឍគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ កន្លងមក ក្រុមហ៊ុនចិនបានទទួលបានកិច្ចសន្យាសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងទ្វីបអាហ្រ្វិក ដូចជាការសាងសង់ផ្លូវរថភ្លើង សួនឧស្សាហកម្ម និងច្រើនទៀត ដែលជំរុញឱ្យមានតម្រូវការគ្រឿងចក្រ និងសម្ភារៈនាំយកពីចិននៅឆ្នាំ ២០២៥ នេះ។
បើតាម Bloomberg នីហ្សេរីយ៉ា អាហ្រ្វិកខាងត្បូង និងអេហ្ស៊ីប គឺជាប្រទេសទិញទំនិញចិននៅអាហ្រ្វិកកំពូលៗ។
យ៉ាងណាមិញ គួរកត់សម្គាល់ថា អាហ្រ្វិករួមចំណែកត្រឹមតែ ៦ ភាគរយ ប៉ុណ្ណោះ នៃការនាំចេញសរុបរបស់ប្រទេសចិន ពោលគឺត្រឹមពាក់កណ្តាលនៃការនាំចេញទៅសហរដ្ឋអាមេរិក។
ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា ទំនិញជាច្រើនដែលត្រូវនាំចេញទៅអាមេរិក ឥឡូវនេះចិនបង្វែរក្បាលលំហូរទៅកាន់ទ្វីបអាហ្រ្វិកសិន មុនឆ្លងទៅកាន់អាមេរិក ដោយនេះគឺហៅថាជា «ការឆ្លងកាត់» ដើម្បីគេចពន្ធខ្ពស់ ព្រោះបណ្ដាប្រទេសប្រទេសហ្វ្រិករងពន្ធរបស់ ត្រាំ ទាបជាង៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


