ក្រុមបាល់ទាត់ជម្រើសជាតិ ជប៉ុន ទំនងជួបការលំបាកខ្លាំង ក្នុងការឆ្លងផុតវគ្គចែកពូលឡើងទៅកាន់ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 ដោយសារស្ថិតនៅក្នុងពូល F ពោរពេញទៅដោយក្រុមខ្លាំងៗ។
ក្រុមបាល់ទាត់ជម្រើសជាតិ ជប៉ុន បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង អំពីសមត្ថភាពក្រុមពួកគេបច្ចុប្បន្ន បន្ទាប់ពីមួយរយៈចុងក្រោយនេះ បានឈ្នះក្រុមលំដាប់ World Cup ជាច្រើន ដូចជា ប្រេស៊ីល អង់គ្លេស ជាដើម។ ជាមួយគ្នានេះ ក្រុមរហស្សនាមដាវសាំម៉ូរ៉ៃ ត្រូវបានគេចាត់ទុកជាបេក្ខភាពក្រុមធំមួយនៅ World Cup 2026 ខាងមុខ។