ជីវិតកម្សាន្ដ
អាន គុណកូឡា បង្ហាញការដឹងគុណចំពោះកវីនិពន្ធ ច័ន្ទ មល្លិកា ថា ជាអ្នកមានគុណដែលមិនអាចបំភ្លេចបាន
តារាចម្រៀងមនោសញ្ចេតនាដ៏មានប្រជាប្រិយភាព លោក អាន គុណកូឡា បានបង្ហាញអារម្មណ៍ដឹងគុណ និងគោរពយ៉ាងជ្រាលជ្រៅចំពោះកវីនិពន្ធដ៏មានស្នាដៃ ច័ន្ទ មល្លិកា ដោយចាត់ទុកថាជាបុគ្គលសំខាន់មួយរូបដែលបានជួយជ្រោមជ្រែងផ្លូវសិល្បៈរបស់លោក រហូតឈានដល់ភាពជោគជ័យដូចសព្វថ្ងៃ។

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោក អាន គុណកូឡា បានបង្ហោះសារបង្ហាញពីការដឹងគុណចំពោះអ្នកនិពន្ធរូបនេះ ដោយរៀបរាប់ថា “អ្នកមានគុណរបស់ខ្ញុំ មិនអាចបំភ្លេចបាន ដែលធ្វើឱ្យខ្ញុំមានថ្ងៃនេះ”។ សារដ៏មានន័យនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ និងសរសើរចំពោះភាពដឹងគុណរបស់តារាចម្រៀងរូបនេះ ដែលមិនភ្លេចអ្នកនៅពីក្រោយការចូលរួមកសាងកេរ្តិ៍ឈ្មោះឱ្យខ្លួន ក្នុងវិស័យសិល្បៈ។

ជាការពិត កន្លងមក លោក អាន គុណកូឡា បានបកស្រាយបទចម្រៀងមនោសញ្ចេតនាជាច្រើន ដែលទទួលបានការគាំទ្រពីទស្សនិកជន ហើយស្នាដៃចម្រៀងល្បីៗមួយចំនួនរបស់តារាចម្រៀងរូបនេះ ក៏មានការនិពន្ធទំនុកច្រៀងដោយអ្នកនិពន្ធ ច័ន្ទ មល្លិកា ផងដែរ ដូចជាបទ ឈឺចាប់ស្របគ្នា, លាមុនស្អប់, សុំទោសដែលធ្វើអោយអូនយំ និងបទ លាមុនស្អប់ជាដើម ដែលសុទ្ធសឹងជាចម្រៀងក្រោមផលិតកម្ម M។
ក្រៅពីនេះ នៅមានបទល្បីក្រោមផលិតកម្មដទៃទៀត ដូចជា គិតដល់អូនបេះដូងបងមិនអាចមានអ្នកផ្សេង (ផលិតកម្ម BigMan), សុំទោសដែលធ្វើឲអូនខូចចិត្ត (ផលិតកម្ម Sunday)។ កត្តានេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យឈ្មោះរបស់លោកកាន់តែល្បីល្បាញ និងទទួលបានការស្រលាញ់ពីមហាជន។
ការបង្ហាញអារម្មណ៍ដឹងគុណជាសាធារណៈរបស់លោក អាន គុណកូឡា មិនត្រឹមតែឆ្លុះបញ្ចាំងពីការគោរពចំពោះអ្នកមានគុណប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគំរូល្អមួយសម្រាប់សិល្បករ និងយុវជនជំនាន់ក្រោយ ក្នុងការចងចាំ និងផ្ដល់តម្លៃដល់អ្នករួមចំណែកជ្រោមជ្រែងខ្លួនឱ្យទទួលបានជោគជ័យក្នុងជីវិតផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


