Connect with us

បច្ចេកវិទ្យា

អ្នកជំនាញណែនាំព័ត៌មានសំខាន់ៗគួរដឹង ក្រោយគណនីហ្វេសប៊ុកជាច្រើន Disable បន្តបន្ទាប់

បានផុស

នៅ

ក្រោយពីគណនីយ៉ាងច្រើនត្រូវបានបិទ និងប៉ះពាល់ដល់ចំនួន Follower តាមផេកមួយចំនួនផងនោះ លោក ជី សុផាត អ្នកជំនាញផ្នែកបច្ចេកវិទ្យា និងជាអ្នកផលិតមាតិកាបែបដំណើរកម្សាន្ត បានចេញមកពន្យល់ពីមូលហេតុដែលអាចធ្វើឱ្យគណនីហ្វេសប៊ុកឈានដល់ការបិទគណនីចោលតែម្តង។ ខណៈក្នុងចំណោមនោះ គណនីហ្វេសប៊ុក ៣ ប្រភេទ​ងាយ​ជាប់ Disable បំផុត​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពិតទៅ បញ្ហានេះ ដូចជាចាប់ផ្តើមប៉ុន្មានថ្ងៃមកហើយ គ្រាន់តែទ្រង់ទ្រាយតូច ប៉ុន្តែចាប់ពីម្សិលមិញមកដល់ថ្ងៃនេះ គណនីហ្វេសប៊ុកជាច្រើនត្រូវបានបិទចោលយ៉ាងគំហុកតែម្តងដោយក្រុមហ៊ុនផ្ទាល់ មិនថាគណនី verify នោះឡើយ ខណៈភាគច្រើនគឺទាក់ទងនឹងគណនីបំពាន​គោលការណ៍​សហគមន៍ (Community Standards) របស់​ Facebook ដូចជា៖

១. មានគណនីច្រើន និងប្រើព័ត៌មានមិនពិត ឬគណនីដែលធ្វើអាជីវកម្មលក់ page ជាដើម។ល។
២. គណនី​ដែលបង្ហោះ​មាតិកាដែលមានខ្លឹមសារ​បំពាន​ធ្ងន់ធ្ងរ (Severe Violation Content) ដូចជា អំពើ​ហិង្សា​ជាក់ស្តែង, មាតិកា​ផ្លូវភេទ, ព័ត៌មាន​មិន​ពិត​, ខ្លឹមសាររើសអើង, បៀតបៀន ឬបំពាន​កម្មសិទ្ធិបញ្ញា។
៣. គណនី​ធ្វើ​សកម្មភាព​​ច្រើន​ដូច Bot ពោលគឺ មានសកម្មភាពច្រើនក្នុងពេលខ្លី, ចេញចូលជាញឹកញាប់ និងប្រើច្រើន device ជាដើម។ល។

ក្រៅពីនេះ លោកក៏ណែនាំឱ្យប្រុងប្រយ័ត្នសម្រាប់ការប្រើ wifi សាធារណៈផងដែរ។ សូមស្តាប់វីដេអូទី១ ទាក់ទងនឹងមូលហេតុអាច Disable account៖

ជាមួយគ្នានេះ ដោយមើលឃើញគណនីហ្វេសប៊ុកជាច្រើន បន្តបិទកាន់តែច្រើនមកទល់ថ្ងៃនេះ លោក ជី សុផាត ណែនាំឱ្យម្ចាស់គណនីហ្វសប៊ុកទាំងអស់ដែលមានបំណងចង់សង្គ្រោះគណនីរបស់ខ្លួន ប្រយ័ត្នចំពោះសេវាកម្មសន្យាសង្គ្រោះគណនី Facebook ផងដែរ។ លោកថា “សូមបងប្អូនប្រុងប្រយ័ត្នចំពោះសេវាកម្ម ឬមនុស្សណាដែលសន្យាថា អាចសង្គ្រោះគណនីហ្វេសប៊ុកឲ្យបានវិញ”។

លោកណែនាំទៀតថា កុំផ្តល់ពាក្យសម្ងាត់ ឬអុីម៉ែល ព្រោះអ្នកផ្តល់សេវាកម្មត្រឹមត្រូវនឹងមិនស្នើអុីម៉ែល ឬពាក្យសម្ងាត់ឡើយ ហើយកុំផ្តល់ព័ត៌មានទាំងនេះទៅអ្នកណាម្នាក់ ឬទូរសព្ទណាមួយដែលមិនមែនពី Facebook ។

មួយវិញទៀត កុំបង់ថវិកាមុនពេលទទួលលទ្ធផល ព្រោះមានមនុស្សជាច្រើនបាត់បង់លុយដោយសារជឿលើសេវាកម្មសង្រោះគណនីក្លែងក្លាយ “ប្រសិនបើគេស្នើថវិកាមុន កុំយល់ព្រម”។ ឯ Case Number គឺសំខាន់
ព្រោះការទំនាក់ទំនងជាមួយ Facebook Support តែងតែមាន Case Number (បើអ្នកណាម្នាក់ជួយអ្នក ត្រូវស្នើឲ្យគេផ្តល់លេខនេះមកអ្នក)។

លោកសង្កត់ធ្ងន់ថា Facebook Support ត្រូវខលទៅលេខទូរសព្ទ របស់អ្នករងគ្រោះផ្ទាល់ មិនមែនរបស់អ្នកជួយនោះទេ។ ប៉ុន្តែក្នុងលក្ខខណ្ឌមិនអាចនិយាយភាសាអង់គ្លេសបាន អាចឱ្យដទៃជួយសន្ទនាជំនួសបាន តែត្រូវស្នើឲ្យ Facebook យល់ព្រមជាមុន។

ទន្ទឹមនេះ លោកក៏បានលើកឡើងពីចំណុចសំខាន់ៗ សម្រាប់ការសង្រោះគណនី រួមមាន៖
– អាសយដ្ឋានគណនី (Profile Link ឬ Username)
– អុីម៉ែលដែលភ្ជាប់ជាមួយគណនី
– លេខទូរសព្ទ
– ឧបករណ៍ដែលប្រើហ្វេសប៊ុកអ្នកកន្លងមក (ទូរសព្ទ/កុំព្យូទ័រ)
– ព័ត៌មានអំពីសកម្មភាពមុនពេលគណនីត្រូវ Disable
– Screenshot ឯកសារពាក់ព័ន្ធជាភស្តុតាង

– កុំផ្តល់ព័ត៌មានឯកជនទាំងនេះទៅសេវាកម្ម ឬមនុស្សណាមិនមានភាពជឿជាក់។
– កុំប្តូរឧបករណ៍(ទូរស័ព្ទ កំព្យូទ័រ) ក្នុងអំឡុងពេលសង្រោះ
– ឧបករណ៍ដែលអ្នកប្រើ Facebook ជាប្រចាំ (ទូរសព្ទ ឬកុំព្យូទ័រ) មានសារៈសំខាន់សម្រាប់ដោះស្រាយគណនី។
– កុំផ្លាស់ប្តូរឧបករណ៍រហូតដល់ការសង្រោះបានបញ្ចប់។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម